កូរ៉េខាងត្បូង ៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae In បានប្រកាសនៅក្នុងសុន្ទរកថា សម្រាប់ឆ្នាំថ្មី ឆ្នាំ ២០២១ របស់លោកថា លោកនឹងព្យាយាមគាំទ្រ K-Contents នៅពេលដែលកំពុងតែបញ្ចេញ ឥទ្ធិពលជាសកល ជាពិសេសក្រុម BTS និង BLACKPINK ។
ថ្មីៗនេះ ក្នុងអំឡុងពេលផ្សាយផ្ទាល់ពី សេតវិមានរបស់ប្រធានាធិបតី សម្រាប់អបអរការឆ្លងឆ្នាំចាស់ ឈានចូលក្នុងឆ្នាំថ្មី ឆ្នាំ ២០២១ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon បានអត្ថាធិប្បាយថា ៖
ទន្ទឹមនឹងនោះ លោកក៏បានសន្យាថានឹង គាំទ្រវិស័យកីឡាដែរ។
កីឡាករ និងអ្នកដឹកនាំកីឡារបស់យើង ដែលមានទេពកោសល្យ និងជំនាញពូកែៗ ក៏កំពុងផ្សព្វផ្សាយ K-Contents របស់ប្រទេសកូរ៉េរបស់ពួកយើងផងដែរ។
ស្របគ្នានេះ វិស័យ K-Pop និងឧស្សាហកម្ម K-Entertainment បាននឹងកំពុងបន្តដំណើរ ឆ្ពោះទៅរកពិភពលោក ក៏ដូចជាមនុស្សជាច្រើន ធ្វើឲ្យពួកគេ មានការរំភើបចិត្តក្នុងការមើលឃើញ នូវសមិទ្ធិផលជាច្រើន ដែលពួកយើងនឹងធ្វើសម្រាប់ឆ្នាំថ្មី ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]