ភ្នំពេញ​៖ ដើមឆ្នាំដើមលាភ ក្រុមហ៊ុនស្មាតហ្វូន vivo មិននៅស្ងៀម សង្ងំយូរឡើយ។ ក្រោយឆ្នាំចាស់ ២០២០ បានកន្លងផុតទៅ ជាមួយនឹងការបង្ហាញចេញនូវស្មាតហ្វូនរបស់ខ្លួនជាច្រើនម៉ូឌែល មានដូចជាស្មាតហ្វូន vivo Y50 V19 Y30 X50/X50Pro Y1s Y20s V20 Y12s V20SE Y20 ដែរសុទ្ធសឹងជាស្មាតហ្វូនទទួលបានប្រជាប្រិយភាព  និងទទួលបានការគាំទ្រខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរ គ្រប់បណ្តាលខេត្តក្រុងផងដែរ។

មួយវិញទៀត កាលពីចុងឆ្នាំ ២០២០ vivo និង ZEISS បានសហការគ្នានៅក្នុងភាពជាដៃគូ ដើម្បីនាំយកនូវបទពិសោធន៍នៃការថតរូបភាពកាន់តែអស្ចារ្យសម្រាប់ស្មាតហ្វូន vivo។ នៅក្នុងកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន vivo និង ZEISS  នឹងបង្កើតនូវមន្ទីរពិសោធន៍ vivo ZEISS Imaging Lab ដែលជាកម្មវិធីស្រាវជ្រាវ និងអភិវឌ្ឍ (R&D) រួមគ្នាក្នុងការផ្តោតទៅលើបច្ចេកវិទ្យានៃការថតរូបភាពសម្រាប់ស្មាតហ្វូន Flagship របស់ក្រុមហ៊ុន vivo។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ស្មាតហ្វូន vivo ថ្មីនឹងបង្ហាញខ្លួនឆាប់ៗនេះ

រីឯសម្រាប់ដើមឆ្នាំ ២០២១ នេះវិញដែរ ក្រុមហ៊ុន vivo ប្រចាំប្រទេសកម្ពុជាគ្រោងបញ្ចេញស្មាតហ្វូនរបស់ខ្លួនមួយម៉ូឌែលនៃត្រកូល Y គឺម៉ូឌែលស្មាតហ្វូន vivo Y51 ដែរជាស្មាតហ្វូនស្ថិតក្នុងលំដាប់ថវិកា ប៉ុន្តែមកលើកនេះឃើញថាមានការរចនាបទខុសប្លែកពីជំនាន់មុនៗ។

ដោយយើងឃើញថា មានការរំលេចឡើងមកជាមួយនឹងរចនាបទប្លែកថ្មីបំពាក់ដោយលែនកាមេរ៉ាក្រោយ ៣គ្រាប់ស្រដៀងទៅនឹងស្មាតហ្វូន Flagship vivo X50Pro។
រង់ចាំមើលទាំងអស់គ្នាថា តើស្មាតហ្វូនជំនាន់ថ្មីដើមឆ្នាំ ២០២១ vivo Y51 នឹងមានកំណែទម្រង់អ្វីថ្មីដែរមកបំពេញបន្ថែមឲ្យកាន់តែអស្ចារ្យជាងនេះ៕ 

ស្មាតហ្វូន vivo ថ្មីនឹងបង្ហាញខ្លួនឆាប់ៗនេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]