កូរ៉េខាងត្បូង៖ យើងបានឈានចូលដល់ឆ្នាំ2021ហើយ តែយើងនៅតែប្រឈមមុខនឹងការគំរាមកំហែងមួយចំនួនដូចជាជំងឺរាតត្បាត ការផ្លាស់ប្តូរអាកាសធាតុ ព្រមទាំងបញ្ហាចោទដ៏ធំទូទាំងពិភពលោកនោះគឺ ការកើនឡើងនៃចំនួនប្រជាជន។ បើសិនជាចំនួនប្រជាជននៅតែកើនឡើង តើធ្វើយើងធ្វើដូចម្តេចដើម្បីឱ្យមនុស្សទាំងអស់នោះមានហូបគ្រប់គ្រាន់? យើងនឹងត្រូវរកដំណោះស្រាយចំពោះបញ្ហាស្បៀងជាមិនខាន។
វិធីសាស្រ្តធ្វើកសិកម្មបែបប្រពៃណីអាចជាបញ្ហាចោទមួយ។ វាមិនមែនគ្រាន់តែជាបញ្ហានៃទីតាំងដាំដុះប៉ុណ្ណោះទេ ប៉ុន្តែជាបញ្ហានៃនិរន្តរភាពផងដែរ។ បច្ចុប្បន្នយើងកំពុងបំផ្លាញបរិស្ថានរបស់យើងដោយសារតែបច្ចេកទេសកសិកម្មដែលយើងកំពុងអនុវត្ត ហើយព្រមទាំងបានសម្លាប់ប្រភេទសត្វ និងជំរករបស់ពួកវា រហូតដល់ចំណុចមួយដែលមនុស្សជាច្រើនបានហៅថាជាព្រឹត្តិការណ៍ផុតពូជទី6 (sixth extinction event)។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសរុបសេចក្ដីមក យើងមានបញ្ហាខ្លះត្រូវដោះស្រាយ។ ផ្នែកមួយនៃដំណោះស្រាយ គឺអាចជាកុងតឺន័រប្រវែង12 ម៉ែត្រដូចខាងក្រោមនេះ ដែលគេហៅវាថា The Cube។ The Cube ជាកសិដ្ឋានទំនើបមួយ (smart farm) ដែលត្រូវបានរចនាឡើងដើម្បីដាក់នៅតាមទីប្រជុំជននៅកន្លែងណាក៏បាន។
កុងតឺន័រនេះអាចត្រូវបានដាក់ជាបញ្ឈរ ឬផ្ដេក ដោយអាចដាក់ជារាប់រយ Cubes រួមគ្នាដើម្បីបង្កើតជាប្រព័ន្ធកសិកម្មយក្សមួយដែលមានសមត្ថភាពដាំដុះបន្លែបានរាប់តោន។ គេមានសង្ឃឹមថាវានឹងនាំមកនូវការធ្វើកសិកម្មពេញមួយឆ្នាំប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាពនៅលើដីដែលមិនអាចទ្រទ្រង់កសិកម្មបែបប្រពៃណីបាន។
លោក Seungsoo Han ដែលជា COO របស់ N.thing បានពន្យល់ថា៖ «កំណើនប្រជាជនកំពុងតែកើនឡើងយ៉ាងឆាប់រហ័ស ហើយយើងចាំបាច់ត្រូវរកដំណោះស្រាយដែលមានប្រសិទ្ធភាពមួយចំនួន ដែលពិតជាអាចគាំទ្រដល់កំណើនប្រជាជនដែលកើនឡើងយ៉ាងលឿននេះ។ ស្របជាមួយគ្នានេះដែរ យើងក៏មិនគួរបំផ្លាញបរិស្ថានដែលប្រជាជនរស់នៅនោះទេ។»
នៅក្នុងកសិដ្ឋាន Cube គឺមានប្រព័ន្ធប្រតិបត្តិការស្វ័យប្រវត្តិដែលមានឈ្មោះថា Cube OS ។ ប្រព័ន្ធនេះយកទិន្នន័យពីឧបករណ៍ចាប់សញ្ញានៅខាងក្នុងកសិដ្ឋាននីមួយៗ ចាប់តាំងពីវាស់កម្រិតសំណើម កម្រិត ph នៅក្នុងទឹក សីតុណ្ហភាព កាបូនឌីអុកស៊ីត និងអ្វីគ្រប់យ៉ាងដែលធ្វើឱ្យការដាំរុក្ខជាតិមានសុខភាពល្អ។ ហើយអថេរ (variables) នីមួយៗអាចត្រូវបានកែសម្រួល និងបង្កើនប្រសិទ្ធភាពបាន អាស្រ័យលើប្រភេទរុក្ខជាតិដែលកំពុងដាំ។
N.Thing បានចាប់ដៃគូជាមួយបណ្តាផ្សារទំនើបធំជាងគេរបស់កូរ៉េដើម្បីផ្គត់ផ្គង់បន្លែ ហើយកាលពីឆ្នាំមុនក្រុមហ៊ុនបានបើកកសិដ្ឋានមួយនៅប្រទេសអារ៉ាប់រួមដែលជាកន្លែងដែលសីតុណ្ហភាពនៅរដូវក្តៅកើនឡើងដល់ទៅ40អង្សា។ N.Thing ក៏មានគម្រោងពង្រីកសក្តានុពលរបស់ខ្លួននៅសិង្ហបុរី និងកាតាផងដែរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]