ភ្នំពេញ ក្រុមហ៊ុន​ផ្តល់​​សេវា​កក់​ការ​ធ្វើ​ដំណើរ​ TADA ដែលកំពុង​តែ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​​នៅ​កម្ពុជា នឹងធ្វើការ​ដាក់​ឱ្យប្រើ​ប្រាស់នូវ​កម្មវិធី​ថ្មី​មួយ​ឈ្មោះថា​ “Student” ឬ មុខងារ “សិស្ស” ដើម្បីគាំទ្រ​ដល់​​​សិស្ស​និស្សិត ខណៈ​ដែល​​ពួកគេ​ត្រៀមខ្លួន​វិលត្រលប់ទៅកាន់​ថ្នាក់​រៀន​វិញ។

​កម្មវិធីប្រូម៉ូសិន​ Student នេះ​ផ្តោត​គោលដៅ​​​លើ​​សិស្ស​វិទ្យាល័យ និង​​និស្សិត​​​​មហា​វិទ្យា​ល័យ​ទាំងអស់​ក្នុង​រាជធានីភ្នំពេញ និង​ខេត្ត​សៀម​រាប ជាមួយ​នឹងឱកាស​ក្នុងការ​កក់​ជិះ​កង់​បី ឬ​រថយន្ត​ក្នុង​តម្លៃទាប​ជាង​ធម្មតា​រហូត​ដល់ ២០% ចាប់​ពីថ្ងៃទី​១១ ខែមករា ត​ទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កម្មវិធី​ថ្មី​មួយ​ឈ្មោះថា​ “Student” ឬ មុខងារ “សិស្ស” របស់ TADA

លោក ជីម ប៉ូលី ប្រធានចាត់ការទូទៅ​របស់ក្រុមហ៊ុន TADA បានថ្លែង​ថា៖

ប្រសាសន៍របស់លោក ជីម ប៉ូលី

ដើម្បី​ទទួលបាន​កម្មវិធីប្រូម៉ូសិន Student នេះ សិស្ស​និស្សិត​គ្រាន់តែ​ចូល​ទៅ​ចុះ​ឈ្មោះ​​តាម​រយៈ​​ពាក្យ​សុំ​អនឡាញ https://form.jotform.com/203652669256463 ឬ​​ផ្ញើ​សារ​ទៅ​កាន់​​ទំព័រ​ហ្វេសប៊ុក​របស់​ក្រុមហ៊ុន (https://www.facebook.com/TADAKHM/) ឬ​ទូរស័ព្ទ​ទៅ​កាន់​ក្រុមហ៊ុន​តាមរយៈ​លេខ ០៦១ ៥៥ ៥៦ ៤៣ ឬ ០១០ ៥៥ ៥៦ ៤៣។

  កម្មវិធី​ថ្មី​មួយ​ឈ្មោះថា​ “Student” ឬ មុខងារ “សិស្ស” របស់ TADA

TADA ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន MVL គឺជាកម្មវិធីកក់ការធ្វើដំណើរ ដែលប្រើប្រាស់បច្ចេកវិទ្យា Blockchain ហើយត្រូវបានដាក់ដំណើរការក្នុងប្រទេសកម្ពុជាកាលពីខែឧសភា ឆ្នាំ ២០១៩។ គោលការណ៍របស់ TADA គឺមិនយកកម្រៃជើងសារពីអ្នកបើកបរ ដែលមានន័យថាពួកគេអាចរក្សាទុកថ្លៃធ្វើដំណើរទាំងអស់ដែលពួកគេទទួលបានពីអតិថិជន ពោលគឺខុសពីក្រុមហ៊ុនដទៃផ្សេងទៀតដែលជាទូទៅកាត់កម្រៃជើងសារ និងថ្លៃប្រើប្រាស់ប្រព័ន្ធនានា ដែលធ្វើអោយអ្នកបើកបរទទួលបានថ្លៃធ្វើដំណើរពីអតិថិជនកាន់តែតិច។

កាល​ពីដើម​ឆ្នាំមុន ជាការ​ឆ្លើយ​តបទៅនឹង​ជំងឺ​រាតត្បាត​ពិភព​លោកកូវីដ-១៩​ ក្រុមហ៊ុន​បាន​ដាក់​ដំណើរការ​សេវាដឹកជញ្ជូន TADA Delivery ដើម្បី​គាំទ្រ​ដល់​អាជីវកម្ម​ខ្នាត​តូច ដោយផ្តល់​ជូន​សេវា​ដឹក​ជញ្ជូន​ដោយ​ឥត​គិត​ថ្លៃ​រយៈ​ពេល ៣​ខែ​ក្នុង​រាជធានីភ្នំពេញ បន្ទាប់​មក​គិត​ថ្លៃសេវាថេរ ៤.០០០​រៀលក្នុងមួយ​កញ្ចប់​នៅ​ទូទាំង​រាជធានី​ភ្នំពេញ​​នៅក្នុង​​ខែ​បន្ត​បន្ទាប់។

លោក ជីម ប៉ូលី បានមាន​ប្រសាសន៍​បន្ត​ថា៖

  ប្រសាសន៍របស់លោក ជីម ប៉ូលី

សម្រាប់ព័ត៌មានបន្ថែម សូមទាញយកកម្មវិធី TADA ឥឡូវនេះ៖

សម្រាប់អ្នក​បើក​បរ៖ https://deeplink.me/driver.tada.global  និង​សម្រាប់​សេវា​កក់​ការ​ធ្វើដំណើរ៖ https://deeplink.me/tada.global/app/rider  សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ ISO និង Android នៅលើ​ទូរស័ព្ទរបស់​លោកអ្នក ឬ​សូម​​ទាក់​ទង​មក​កាន់​យើង​​ខ្ញុំ​តាម​រយៈ​អ៊ីមែល [email protected]

វីដេអូ
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]