បរទេស៖ យន្ដហោះយោធាអ៊ីស្រាអែលបានធ្វើការហោះហើរ ក្នុងរយៈកម្ពស់ទាបជាច្រើនលើកពីលើរដ្ឋធានីបៃរូត ខណៈដែលប្រទេសអ៊ីស្រាអែលរងការចោទប្រកាន់ ថាបានហោះរំលោភចូលដែនអាកាសប្រទេសលីបង់ជាញឹកញាប់ ដើម្បីទៅបើកការវាយប្រហារនៅទឹកដីស៊ីរី ឬធ្វើបេសកកម្មឈ្លបយកការណ៍ពីទីតាំងដាក់អាវុធ ក៏ដូចជាតាមដានវត្តមានក្រុមសកម្មប្រយុទ្ធហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ ស្ថិតនៅភាគខាងត្បូងនៃប្រទេសនេះ។
ប្រតិបត្តិការហោះហើររយៈកម្ពស់ទាបរបស់យន្តហោះចម្បាំងអ៊ីស្រាអែលនៅលើរដ្ឋធានីបៃរូតប្រទេសលីបង់ បានកើនឡើងខ្លាំងក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ ដែលជាហេតុធ្វើឱ្យប្រជាជនលីបង់មានការភ័យខ្លាចនិងច្របូកច្របល់ ខណៈពេលដែលភាពតានតឹងនៅក្នុងតំបន់កើនឡើងខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្នកប្រើបណ្តាញសង្គម Twitter ក្នុងប្រទេសលីបង់ម្នាក់ បានបង្ហោះសារយ៉ាងដូច្នេះថា៖
គួរជម្រាបដែរថា កាលពីពេលកន្លងទៅ អ៊ីស្រាអែលធ្លាប់បានរំលោភចូលដែនអាកាសលីបង់ជិត ៣០ដង ក្នុងរយៈពេល ២ ថ្ងៃដោយប្រើហោះគ្មានមនុស្សបើក (ដ្រូន) និងយន្តហោះចម្បាំង។ ជាមួយគ្នានោះដែរ កងកម្លាំងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅលីបង់បានអះអាងថា អ៊ីស្រាអែលបានលុកលុយចូលដែនអាកាសលីបង់ស្ទើរតែរៀងរាល់ថ្ងៃ ដែលវាជាការរំលោភលើដំណោះស្រាយរបស់អង្គការសហប្រជាជាតិ និងអធិបតេយ្យភាពរបស់ប្រទេស៕

Lebanese Hezbollah's official Al-Manar TV: "Israeli warplanes and surveillance drones on Sunday staged heavy overflights in Lebanon's airspace... Israeli warplanes overflew Beirut, Sidon and Keserwan... [and] also... over the southern regions of Tyre and Bint Jbeil." pic.twitter.com/gmwp0tbYId
— Evan Kohlmann (@IntelTweet) January 10, 2021
Israeli Air Force (IAF) jets seen flying over Lebanon.
— CNW (@ConflictsW) December 24, 2020
Syrian air defences are active and responding to incoming targets. #Syria pic.twitter.com/X3twAZvl2B
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]