កូរ៉េខាងត្បូង ៖ ជាការពិតណាស់ ទោះបីជាក្រុមចម្រៀងនារី aespa ទើបតែ Debut ក្ដីប៉ុន្ដែក្រុមចម្រៀងថ្មីរបស់ ក្រុមហ៊ុន SM Entertainment ហាក់ទទួលបានសន្ទុះនៃការគាំទ្រខ្លាំងគួរឲ្យកត់សម្គាល់។
គួរបញ្ជាក់ផងដែរថា ថ្មីៗនេះបទ Black Mamba របស់ក្រុមនេះទើបតែទទួលបាន ចំនួនអ្នកចូលទស្សនាលើសពី ១០០ លានដងក្នុង YouTube ដែលនេះគឺជាជោគជ័យថ្មីមួយទៀតដែល aespa ទទួលបាន។ ជាមួយនឹងការបង្ហាញក្បាច់រាំ និងការរៀបចំ Concept ព្រមទាំងចង្វាក់ភ្លេង ទើបក្រុមនេះបំបែកកំណត់ត្រាលឿនបែបនេះ។
ជាក់ស្ដែង បើងាកមកទស្សនាវីដេអូក្រៅឆាកបទនេះវិញ aespa បានធ្វើឲ្យអ្នកគាំទ្រសើចគាំង និងភ្ញាក់ផ្អើលមិនតិចទេ ព្រោះក្នុង MV ពិតពួកគេ Hot សាហាវណាស់ ជាពិសេសទឹកមុខ កាយវិការរាំ គឺអស្ចារ្យខ្លាំងណាស់ តែពេលនៅក្នុងវីដេអូក្រៅឆាកនេះ ពួកគេបែរជាបង្ហាញសកម្មភាពលេងសើចជាមួយគ្នា មើលទៅពួកគេ ខុសគ្នាដាច់ពីក្នុងបទចម្រៀងណាស់ តែក៏ Cute និងគួរឲ្យស្រលាញ់មិនអន់ទេ៕
ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]