ជំងឺបេះដូង គឺជាជំងឺមួយដ៏គ្រោះថ្នាក់ ដែលអាចសម្លាប់មនុស្សបានយ៉ាងងាយ។ យ៉ាងណាមិញ ទោះបីជាយើងមិនអាចផ្លាស់ប្ដូរកត្តាហានិភ័យមួយចំនួន ដូចជាប្រវត្តិគ្រួសារ ភេទ ឬអាយុ យ៉ាងណាក្ដី ប៉ុន្តែយើងក៏អាចសាកល្បងវិធីសាស្ត្រងាយៗមួយចំនួន ដើម្បីបញ្ចៀស ក៏ដូចជាកាត់បន្ថយគ្រោះថ្នាក់ដោយសារតែជំងឺបេះដូងនេះបានផងដែរ។
១. ការដើរ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគ្រាន់តែចំណាយពេល៤០នាទី និងអនុវត្តន៍លំហាត់ប្រាណដ៏សាមញ្ញនេះ ចំនួន៣ទៅ៤ដងក្នុងមួយសប្ដាហ៍ យើងក៏អាចកាត់បន្ថយសម្ពាធឈាម កូលេស្តេរ៉ូល និងទម្ងន់ខ្លួនរបស់យើងបានយ៉ាងមានប្រសិទ្ធភាព។ ជាមួយគ្នានេះដែរ ការឈប់សម្រាកជារៀងរាល់១០នាទីម្ដង នឹងធ្វើឲ្យបេះដូងរបស់យើងមានដំណើរការកាន់តែប្រសើរឡើង។
២. គេងយ៉ាងតិច៧ម៉ោងក្នុងមួយថ្ងៃ
រាងកាយរបស់យើងត្រូវការការសម្រាករយៈពេលវែង។ អំឡុងពេលនោះ ចង្វាក់បេះដូង និងសម្ពាធឈាមនឹងធ្លាក់ចុះមួយរយៈ ដែលកត្តានេះ មានសារប្រយោជន៍យ៉ាងខ្លាំងចំពោះសុខភាពបេះដូង។ ប៉ុន្តែ បើយើងគេងតិចជាង៧ម៉ោង រាងកាយយើងនឹងចាប់ផ្ដើមផលិតសារធាតុគីមី ក៏ដូចជាអាចកើតមានការរលាក និងមានជាតិស្ករខ្ពស់ ដែលជះឥទ្ធិពលមិនល្អដល់បេះដូងរបស់យើងឡើយ។
៣. ឈប់ជក់បារី
យើងទាំងអស់គ្នា សុទ្ធតែបានដឹងហើយថា ការជក់បារីបង្កគ្រោះថ្នាក់ដល់សុខភាពយើងយ៉ាងធ្ងន់ធ្ងរ។ វាមិនត្រឹមតែបង្កើនសម្ពាធឈាមប៉ុណ្ណោះទេ វាថែមទាំងអាចធ្វើឲ្យឈាមរបស់យើងប្រែទៅជាកក និងអាចបណ្ដាលឲ្យមានជំងឺសរសៃឈាមខួរក្បាលថែមទៀតផង។ ប៉ុន្តែ ប្រសិនបើយើងឈប់ជក់បារី ឱកាសនៃការកើតជំងឺបេះដូងនឹងចាប់ផ្ដើមធ្លាក់ចុះក្នុងរយៈពេល២៤ម៉ោងក្រោយពីឈប់ជក់បារី។
៤. រួមភេទញឹកញាប់
យើងប្រហែលជានឹកស្មានមិនដល់ទេថា ការរួមភេទពីរដងក្នុងមួយសប្ដាហ៍ ក៏អាចកាត់បន្ថយហានិភ័យនៃជំងឺបេះដូងបានមួយកម្រិតដែរ បើប្រៀបធៀបទៅនឹងអ្នកដែលរួមភេទត្រឹមតែមួយដងក្នុងមួយខែ។ ពិតណាស់ ការរួមភេទ គឺជាលំហាត់ប្រាណមួយប្រភេទ ដែលអាចជួយពង្រឹងដល់សុខភាពបេះដូង បន្ថយសម្ពាធឈាម កាត់បន្ថយស្រ្តេស និងធ្វើឲ្យយើងគេងលក់ស្រួលថែមទៀតផង។
៥. ចៀសវាងអង្គុយស្ងៀមមួយកន្លែង
ការអង្គុយស្ងៀមមួយកន្លែងរយៈពេលយូរ ក៏អាចបង្កើនហានិភ័យនៃជំងឺបេះដូងបានផងដែរ។ វាអាចផ្លាស់ប្ដូរការផលិតជាតិស្ករ និងខ្លាញ់នៅក្នុងរាងកាយ ដែលពាក់ព័ន្ធទៅនឹងជំងឺបេះដូង។ ចូរព្យាយាមកុំអង្គុយស្ងៀមមួយកន្លែងយូរពេក ដោយឧស្សាហ៍ក្រោកឈរ ឬធ្វើចលនាចុះឡើង មិនថានៅកន្លែងការងារ ឬនៅផ្ទះក៏ដោយ។
៦. រក្សាទម្ងន់ខ្លួន
ការឡើងទម្ងន់ អាចធ្វើឲ្យកូលេស្តេរ៉ូល និងសម្ពាធឈាមឡើងខ្ពស់ ព្រមទាំងមានឱកាសកើតជំងឺទឹកនោមផ្អែមថែមទៀតផង ដែលកត្តាទាំងនេះ សុទ្ធតែទាក់ទងទៅនឹងជំងឺបេះដូង។ យើងមិនគួរញ៉ាំអាហារបំប៉នដើម្បីសម្រករាងទេ តែគួរងាកមកធ្វើលំហាត់ប្រាណ និងញ៉ាំអាហារមានផលល្អចំពោះសុខភាពជំនួសវិញ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]