ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃអង្គារនេះ បានឲ្យដឹងថា ទ្រនុងសម្ពាធខ្ពស់ពីភាគខាងជើង បាននឹងកំពុងធ្លាក់ចុះមកក្រោម គួបផ្សំជាមួយនិងខ្យល់មូសុងឦសានខ្លាំង។ ចាប់ពីថ្ងៃទី១៣ ដល់ទី១៥ ខែមករា នឹងទទួលឥទ្ធិពលខ្យល់មូសុងឦសានបក់ខ្លាំង ហើយចាប់ពីថ្ងៃទី១៦-១៩ ខែមករា ខ្យល់មូសុងឦសានថមថយមកក្នុងកម្រិតពីមធ្យម ទៅបង្គួរ។
ស្ថានភាពបែបនេះ នឹងធ្វើឲ្យ៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖
នៅថ្ងៃទី១៣-១៤ ខែមករា ៖
- សីតុណ្ហភាពអប្បបរមា មានពី ១៣-១៦ °C
- សីតុណ្ហភាពអតិបរមា មានពី ២៣-២៦ °C
* នៅថ្ងៃទី១៥-១៩ ខែមករា សីតុណ្ហភាពអប្បបរមា មានពី ១៨-២១ °C និងសីតុណ្ហភាពអតិបរមាមានពី ២៧-៣០ °C ។
២. បណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
នៅថ្ងៃទី១៣-១៤ ខែមករា ៖
- សីតុណ្ហភាពអប្បបរមា មានពី ១១-១៤ °C
- សីតុណ្ហភាពអតិបរមា មានពី ២៣-២៦ °C
* នៅថ្ងៃទី១៥-១៩ ខែមករា សីតុណ្ហភាពអប្បបរមា មានពី ១៦-១៩ °C និងសីតុណ្ហភាពអតិបរមាមានពី២៧-៣០ °C ។
៣. តំបន់មាត់សមុទ្រ ៖
នៅថ្ងៃទី១៣-១៤ ខែមករា ៖
- សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
- សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C
* នៅលើផ្ទៃសមុទ្រមានខ្យល់ និងរលកសមុទ្រខ្ពស់ៗ នៅថ្ងៃទី១២ ខែមករា ។
* នៅថ្ងៃទី១៥-១៩ ខែមករា សីតុណ្ហភាពអប្បបរមា មានពី ១៩-២២ °C និងសីតុណ្ហភាពអតិបរមាមានពី ២៧-៣០ °C ៕
សូមអានសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមខាងក្រោមនេះ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]