កូរ៉េខាងត្បូង ៖ ជាការពិតណាស់ក្រុម BTS សព្វថ្ងៃពិតជា មានប្រជាប្រិយភាពណាស់ ជាមួយនឹងទេពកោសល្យរបស់ពួកគេ ជាពិសេសអ្នកគាំទ្ររបស់ពួកគេក៏មានភ្នែកមុតណាស់ដែរ ក្នុងការសង្កេតអ្វីម៉្យាងដែលមានភាពខុសប្លែក និងមិនសមរម្យកើតឡើងចំពោះ Idol របស់ខ្លួន ។
ទន្ទឹមនឹងនេះ Stylists របស់ក្រុម BTS រងការរិះគន់យ៉ាងខ្លាំង ក្រោយរៀបចំសម្លៀកបំពាក់ ដែលមានទំហំធំជាងខ្លួន និងម៉ូតដែលមិនទាន់សម័យឲ្យពួកគេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួររំលឹកផងដែរថា ថ្មីៗនេះក្រុមតារាចម្រៀង BTS បានចូលរួមកម្មវិធីប្រគល់ពានរង្វាន់មួយមានឈ្មោះថា Golden Disc Awards ដែលមានការចូលរួម ពីសិល្បករល្បីៗជាច្រើន។ ក្នុងពេលជាមួយគ្នានោះ អ្នកគាំទ្រជាច្រើនបានបញ្ចេញមតិថា សម្លៀកបំពាក់របស់សមាជិកទាំងអស់ មិនសាកសមទៅនឹងរូបរាងរបស់ពួកគេ។
ជាក់ស្តែងអ្នកគាំទ្រ និងអ្នកនិយមលេងបណ្តាញអ៊ីនធើណែតបាន បញ្ចេញមតិដូចជា ៖
“ហេតុអីបានជាពួកគេ ពាក់សម្លៀកបំពាក់ដែលមានទំហំធំជាងខ្លួនបែបនេះ?”
“សូមកែឆ្នៃសម្លៀកបំពាក់របស់ពួកគេឲ្យសាកសមនឹងកម្មវិធីផង!”
“តើអ្នកអាចរៀបចំសម្លៀកបំពាក់ដែល មានខោសមនឹងជើងស្អាតៗរបស់ពួកគេបានទេ? Stylists កំពុងតែបំផ្លាញភាពទាក់ទាញរបស់ BTS”
“ហេតុអីបានជាក្រុម BTS ត្រូវការ Stylish ប្រសិនបើពួកគេអាចស្លៀកសម្លៀកបំពាក់ដែលធម្មតាបែបនេះ បានដោយខ្លួនឯង!”
ទោះជាយ៉ាងណាក៏ដោយ នេះមិនមែនជាលើកទីមួយទេ ដែល Stylishs របស់ពួកគេរង់ការរិះគន់ ដូចជានៅលើ គម្របទស្សនាវដ្តី TIME ដែល BTS ត្រូវផ្សព្វផ្សាយជាដើម ពួកគេបានស្លៀកសម្លៀកបំពាក់ ស្បែកជើង ដែលមានទំហំធំជាងខ្លួន និងជើងរបស់ពួកគេ ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]