កូរ៉េខាងត្បូង ៖ ទីភ្នាក់ងារអាកាសធាតុរបស់កូរ៉េ បាននិយាយថាទន្លេហាន ដែលហូរកាត់ទីក្រុង Seoul ត្រូវបានប្រកាសថា កកជាផ្លូវការកាលពីថ្ងៃសៅរ៍ ជាលើកដំបូងក្នុងរយៈពេលពីរឆ្នាំកន្លងមក ខណៈដែលប្រទេសកូរ៉េខាងត្បូង កំពុងតែស្ថិតនៅក្នុងអាកាសធាតុចុះត្រជាក់យ៉ាងខ្លាំង ។
ទន្ទឹមនឹងនោះ រដ្ឋាភិបាលខាងឧតុនិយមកូរ៉េ (KMA) បានប្រកាសថាខ្លួនបានសង្កេតឃើញទឹកកកនៅលើផ្ទៃទឹកទន្លេហានលើកដំបូង នៅថ្ងៃសៅរិ៍ ពេលព្រឹក ។ ក្នុងនោះ KMA បានពន្យល់ថា ជាធម្មតាទឹកកកនឹងត្រូវបានប្រទះឃើញរាល់ ២ឆ្នាំម្ដង ដោយសារតែឆ្នាំមុន រដូវរងា មិនត្រជាក់ខ្លាំង វាមានកម្តៅ។
ស្របគ្នានោះ ការសង្កេតអំពីការកក នៃទន្លេហានបានចាប់ផ្តើមតាំងពីឆ្នាំ ១៩០៦ មកម្លេះ ហើយទីក្រុង Seoul និងតំបន់កណ្តាលជាច្រើន ត្រូវបានគេដាក់ឲ្យស្ថិតក្រោមការព្រមានពី រលកត្រជាក់ចាប់តាំងពីថ្ងៃពុធ មក ខណៈសីតុណ្ហភាពទាបបំផុតប្រចាំថ្ងៃបានធ្លាក់ចុះក្រោម ១០ អង្សាសេ និងតំបន់ខ្លះក្រោម -០ សង្សាសេ ។
រហូតមកដល់ ពេលនេះថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០២១ នេះ អាកាសធាតុនៅតែបន្តធ្លាក់ចុះ បណ្តាលឲ្យមច្ឆាជាច្រើននៅក្នុងទន្លេហាន បានងាប់ និងអណ្តែតពេញផ្ទៃទឹកកក។ ហើយនៅពេលព្រឹកថ្ងៃពុធនេះ សីតុណ្ហភាពទាបបំផុតប្រចាំថ្ងៃរបស់ Busan បានធ្លាក់ចុះក្រោម ១២អង្សាសេជាលើកដំបូង ក្នុងរយៈពេលមួយទសវត្សរ៍ ក្នុងនោះទីភ្នាក់ងារអាកាសធាតុក៏បានចេញការព្រមាន អំពីព្រិលធ្លាក់ខ្លាំង សម្រាប់តំបន់ភ្នំ និងតំបន់ជាច្រើនទៀត នៃកោះ Jeju ។
គួរបញ្ជាក់ផងដែរថា ដោយសារតែអាកាសធាតុចុះត្រជាក់ខ្លាំងពេក បណ្តាលឲ្យប៉ះពាល់ដល់សុខភាពប្រជាជន និងទ្រព្យសម្បត្តិជាច្រើនដូចជា មានមនុស្សលើសពី ៣៧នាក់ បានធ្លាក់ខ្លួនឈឺ ការដាច់ចរន្តអគ្គិសនីជាច្រើន ប៉ះពាល់ដល់ប្រជាជនប្រមាណ ៧៨,០០០ គ្រួសារ និងអាកាសយានដ្ឋានអន្តរជាតិ Gimpo ក្នុងទីក្រុងសេអ៊ូល ព្រមទាំងព្រលានយន្តហោះ ៥ ផ្សេងទៀតនៅទូទាំងប្រទេស បានលុបចោលជើងហោះហើរ ចំនួន ២៣ នៅថ្ងៃសៅរ៍ ខណៈដែលសេវាកម្មដឹកជញ្ជូនតាមសមុទ្រ ត្រូវបានបញ្ឈប់នៅលើផ្លូវចំនួន ៣៦ ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]