មីយ៉ាន់ម៉ា៖ ប្រិយមិត្តមួយចំនួនច្បាស់ជា បានស្គាល់រួចមកហើយថា តារាសម្ដែងនិងជាតារាម៉ូដែលដ៏មានប្រជាប្រិយភាពរបស់ប្រទេសមីយ៉ាន់ម៉ា គឺលោក Paing Takhon សព្វថ្ងៃកំពុងជោគជ័យក្នុងវិស័យសិល្បៈខ្លាំង ហើយក៏មានហ្វេនៗគាំទ្រជាច្រើនប្រទេសផងដែរ។ ដោយសារតែ តារាប្រុសរូបនេះ មានរូបរាងសង្ហា សាច់ដុំធំៗ មុខមាត់មានមន្តស្នេហ៍ ពិសេសនោះគឺលោកតែងតែនិយមទុកសក់វែង ដូចមនុស្សស្រីយ៉ាងដូច្នោះ។

ដោយឡែក កាលពីរសៀលថ្ងៃទី១១ ខែមករា ម្សិលមិញនេះ Paing Takhon បានធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលបានឃើញរូបថតមួយចំនួនរបស់លោកបានចែករំលែកនៅលើបណ្ដាញសង្គមហ្វេសប៊ុក។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយក្នុងនោះ តារាប្រុសវ័យ ២៤ឆ្នាំរូបនេះ បានសម្រេចចិត្តកោរសក់ដ៏វែងរបស់លោក ហើយស្លៀកស្បង់ជីវរ យ៉ាងសាកសម បង្ហាញស្នាមញញឹមដោយចិត្តជ្រះថ្លា មកសាងផ្នួសធ្វើជាព្រះសង្ឃចូលបម្រើក្នុងព្រះពុទ្ធសាសនា យ៉ាងគួរឲ្យសរសើរនិងគោរពតែម្ដង។

យ៉ាងណាមិញ តាមរយៈរូបភាពជាច្រើនដ៏សែនប្រពៃទាំងនោះ នៅពេលដែលហ្វេនៗបានឃើញហើយ ពួកគេក៏នាំគ្នាសរសើរអំពីទឹកចិត្តដ៏ល្អ របស់តារាប្រុសរូបនេះហូរហែផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

Paing Takhon
Paing Takhon
Paing Takhon
Paing Takhon
រូបថ្មីពេល Paing Takhon បួសជាព្រះសង្ឃ
រូបថ្មីពេល Paing Takhon បួសជាព្រះសង្ឃ
រូបថ្មីពេល Paing Takhon បួសជាព្រះសង្ឃ
រូបថ្មីពេល Paing Takhon បួសជាព្រះសង្ឃ
រូបថ្មីពេល Paing Takhon បួសជាព្រះសង្ឃ
រូបថ្មីពេល Paing Takhon បួសជាព្រះសង្ឃ
រូបថ្មីពេល Paing Takhon បួសជាព្រះសង្ឃ
រូបថ្មីពេល Paing Takhon បួសជាព្រះសង្ឃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]