ដ្បិតមហារីកមាត់ស្បូនកាចសាហាវ តែយើងអាចបង្ការបានដោយការចាក់វ៉ាក់សាំងការពារ។ តើត្រូវចាក់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូននៅវ័យណាទើបមានប្រសិទ្ធខ្ពស់?
លោកស្រីវេជ្ជបណ្ឌិត ថៃ សុវណ្ណារ៉ា បម្រើការងារនៅ Singapore Medical Center បានពន្យល់ថា ការចាក់វ៉ាក់សាំងនៅមុនពេលយើងមិនទាន់ប្រឡូកក្នុងការរួមភេទមានប្រសិទ្ធភាពខ្ពស់បំផុត ពោលគឺនៅចន្លោះអាយុពី ៩-២៦ឆ្នាំ ប្រសិទ្ធភាពអាចដល់ ៧៥-៩០% ឯណោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទោះបីជាយើងបានចាក់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូនក្តី ស្ត្រីត្រូវទៅពិនិត្យមាត់ស្បូន ក្រោយពីមានការរួមភេទរយៈពេល ២ឆ្នាំ ដើម្បីរកមើលកោសិកាមហារីក ឬក៏មេរោគ HPV ដែលវាបង្កឲ្យទៅជាមហារីក។
ខណៈប្រសិទ្ធភាពរបស់វ៉ាក់សាំងមិនអាចបង្ការជំងឺមហារីកមាត់ស្បូនបាន ១០០% លោកស្រីវេជ្ជបណ្ឌិតឯកទេសរោគស្ត្រីរូបនេះថា បើសិនជាចង់ការពារឲ្យបានល្អ ១០០% គឺចាក់វ៉ាក់សាំងផង ទៅពិនិត្យមើលកោសិកាមាត់ស្បូនផង។
បើសិនជាស្ត្រីអាយុចាប់ពី ៤៥ឆ្នាំឡើងទៅ លោកស្រីវេជ្ជបណ្ឌិតមិនផ្តល់អនុសាសន៍ឲ្យចាក់វ៉ាក់សាំងនោះទេ ត្រឹមការពិនិត្យមើលមាត់ស្បូនជាទៀងទាត់ ដោយសារប្រសិទ្ធភាពនៃការចាក់វ៉ាក់សាំងមហារីកមាត់ស្បូនក្នុងវ័យនេះ មានប្រមាណជា ១០% តែប៉ុណ្ណោះ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]