ព្រះសីហនុ៖ ធ្លាប់តែច្រណែនអ្នកខេត្តផ្សេងៗមាន foodpanda ដឹកដល់មុខផ្ទះ តែឥឡូវមានដឹកនៅក្នុងក្រុងព្រះសីហនុហើយ អ្នកក្រុងកំពង់សោមគ្នាយើង។ 

នៅពីថ្ងៃ១២ ខែមករា ឆ្នាំ២០២១ នេះ foodpanda បានចាប់បើកដំណើរការសេវាកម្មដឹកជញ្ជូនអាហារជាលើកដំបូងក្នុងក្រុងព្រះសីហនុ។ ត្រៀមខ្លួនរួចនៅសម្រាប់ការហៅកុម្ម៉ង់ពី foodpanda?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
foodpanda ដំណើរការសេវាកម្មដឹកជញ្ជូនអាហារក្នុងក្រុងព្រះសីហនុ

Foodpanda ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនដឹកជញ្ជូនអាហារដល់គេហដ្ឋាននៅជាង ៥០ ប្រទេស ជាពិសេសក្នុងតំបន់អាស៊ី។ ចំណែកឯ foodpanda Cambodia ក៏ត្រូវបានទទួលស្គាល់យ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជា ដែលត្រឹមរយៈពេល១ ឆ្នាំ foodpanda Cambodia បានពង្រីកខ្លួននៅបណ្ដាខេត្តក្រុងធំៗទាំង ៨ ក្នុងរាជាណាចក្រកម្ពុជា  ហើយក្រុងព្រះសីហនុជាទីតាំងទី ៨ ផងដែរ។ ការរីកដុះដាលនៃសេវាកម្ម foodpanda ក៏ដោយសារការដឹកជញ្ជូនរហ័សទាន់ចិត្ត អាហារ និងភេសជ្ជៈដ៏សម្បូរបែប ជាពិសេសតម្លៃអាហារសមរម្យ ជាមួយនឹងប្រូម៉ូសិនមិនដែលអាក់ខាន។

foodpanda ដំណើរការសេវាកម្មដឹកជញ្ជូនអាហារក្នុងក្រុងព្រះសីហនុ

និយាយពីប្រូម៉ូសិន ក្នុងឱកាសអបអរសាទរការបើកសម្ពោធថ្មីក្នុងថ្ងៃនេះ foodpanda ក៏មានប្រូម៉ូសិនដ៏ពិសេសសម្រាប់អ្នកក្រុងកំពង់សោមផងដែរ។ សម្រាប់អតិថិជនថ្មីរបស់ foodpanda នឹងទទួលបានការផ្ដល់ជូនពិសេសដូចជា៖

  • ការដឹកជញ្ជូនយ៉ាងឆាប់រហ័ស 
  • ការបញ្ចុះតម្លៃរហូតដល់ទៅ $៣ ទៅលើការកុម្ម៉ង់ចាប់ពី $៦ ឡើងទៅ ដោយប្រើប្រាស់កូដ “HELLOSHV”
  • ទទួលបានការបញ្ចុះ ២០% បន្ថែមលើគ្រប់ហាង និងភោជនីយដ្ឋានទាំងអស់ដែលមាននៅលើ foodpanda ចាប់ពីថ្ងៃទី១៩  ខែមករា ដល់ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១។

ជាមួយ foodpanda អ្នកនឹងទទួលបានបទពិសោធន៍ទទួលទានអាហារនៅផ្ទះ ឬ កន្លែងធ្វើការបានយ៉ាងងាយស្រួលជាមួយនឹងហាងអាហារល្បីៗដូចជា KFC, Mike’s Burger House, The Pizza Company, Burger King, An cha, Pong, KOI Thé, និងជាច្រើនទៀត។

ប្រជុំទៅដោយហាងល្បីៗហើយ ដឹកជញ្ជូនយ៉ាងរហ័សជាមួយការផ្តល់ជូនពិសេស។ ពិសេសកប់តែម្ដង! អ៉ីចឹងចាំអីទៀត ទាញយកកម្មវិធី foodpanda លើទូរស័ព្ទដៃទាំងអស់គ្នា ដើម្បីរីករាយនឹងអាហារក្ដៅៗ ដឹករហ័សទាន់ចិត្ត ព្រមទាំងប្រូម៉ូសិនឥតឈប់ឈរ៕​

foodpanda ដំណើរការសេវាកម្មដឹកជញ្ជូនអាហារក្នុងក្រុងព្រះសីហនុ
foodpanda ដំណើរការសេវាកម្មដឹកជញ្ជូនអាហារក្នុងក្រុងព្រះសីហនុ
foodpanda ដំណើរការសេវាកម្មដឹកជញ្ជូនអាហារក្នុងក្រុងព្រះសីហនុ
foodpanda ដំណើរការសេវាកម្មដឹកជញ្ជូនអាហារក្នុងក្រុងព្រះសីហនុ
foodpanda ដំណើរការសេវាកម្មដឹកជញ្ជូនអាហារក្នុងក្រុងព្រះសីហនុ
foodpanda ដំណើរការសេវាកម្មដឹកជញ្ជូនអាហារក្នុងក្រុងព្រះសីហនុ
foodpanda ដំណើរការសេវាកម្មដឹកជញ្ជូនអាហារក្នុងក្រុងព្រះសីហនុ
foodpanda ដំណើរការសេវាកម្មដឹកជញ្ជូនអាហារក្នុងក្រុងព្រះសីហនុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]