បរទេស៖ នៅក្នុងកម្មវិធីពិព័រណ៍ CES ប្រចាំឆ្នាំ ក្រុមហ៊ុន Sony បានបង្ហាញដ្រូនចុងក្រោយបង្អស់របស់ខ្លួន Airpeak ដែលនឹងក្លាយជាដ្រូនថតពីលើមេឃសម្រាប់អ្នកផលិតខ្សែភាពយន្ត។

រូបភាព៖ Sony
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមហ៊ុន Sony មិនបានផ្តល់ព័ត៌មានអ្វីច្រើនទេអំពីដ្រូននេះ ប៉ុន្តែបានបង្ហាញវីដេអូរបស់វាដែលដ្រូននេះត្រូវបានបំពាក់ជាមួយកាមេរ៉ា Sony Alpha 7S III ដើម្បីតាមថតឡានអគ្គិសនី Vision-S ដែលកំពុងអភិវឌ្ឍរបស់ក្រុមហ៊ុន Sony ផ្ទាល់។ វីដេអូដែលថតបានគឺជាទេសភាពដ៏ស្រស់ស្អាតនៃកំពូលភ្នំដែលគ្របដណ្តប់ដោយព្រិលនៃប្រទេសអូទ្រីស។

ក្រុមហ៊ុន Sony និយាយថា Airpeak គឺជាដ្រូនតូចជាងគេបំផុតដែលអាចបំពាក់កាមេរ៉ាបែបនេះបាន។

វីដេអូ

លោក Kenichiro Yoshida ប្រធាន និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Sony Corp មានប្រសាសន៍ថា៖ «Airpeak អាចឱ្យអ្នកផលិតវីដេអូថតយកតំបន់ថ្មីៗដើម្បីយកមកបង្ហាញបាន។ ជាមួយកាមេរ៉ា Alpha របស់ក្រុមហ៊ុន Sony ការថតរូបភាពពីចម្ងាយបាននឹងល្អ អាចធ្វើទៅបាន។ អ្នកផលិតវីដេអូមានសមត្ថភាពគ្មានដែនកំណត់ ក្នុងការថតយករូបភាពស្អាតទាក់ភ្នែកពីលើអាកាសមក។ Airpeak នឹងកែប្រែមេឃឱ្យទៅជាកន្លែងលេងគ្មានដែនកំណត់ដ៏ឆ្នៃប្រឌិតមួយ។»

ក្រុមហ៊ុន Sony ប្រកាសពីគម្រោងដ្រូន Airpeak នៅខែវិច្ឆិកា ឆ្នាំ2020  ហើយនិយាយថាវានឹងអាចចេញលក់នៅនិទាឃរដូវឆ្នាំ2021នេះហើយ។

វីដេអូ

ដ្រូនជាច្រើនត្រូវបានគេរំពឹងថាអាចធ្វើការបង្ហោះបាន បន្ទាប់ពីរដ្ឋបាលអាកាសចរណ៍សហព័ន្ធកាលពីពីរសប្តាហ៍មុន បានអនុម័តច្បាប់ដ្រូនតូចៗដែលអាចហោះហើរលើអាកាស និងពេលយប់បាន។

Yoshida បាននិយាយថាយាន Vision-S ដែលបានបង្ហាញខ្លួននៅក្នុងពិព័រណ៍ CES កាលពីឆ្នាំមុននិងមានឧបករណ៍ចាប់សញ្ញាដែលអាចត្រូវបានប្រើសម្រាប់ការបើកបរដោយខ្លួនឯង បច្ចុប្បន្នកំពុងត្រូវបានសាកល្បងលើផ្លូវសាធារណៈ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]