បរទេស៖ កាលពីថ្មីៗនេះ នៅលើគណនីអ៊ីនស្តារក្រាមរបស់មិត្តស្រី  Elon Musk តារាចម្រៀង Grimes បានចែកចាយពីដំណឹងគួរឲ្យភ្ញាក់ផ្អើលមួយ ដែលរូបនាងបានឆ្លងវីរុស កូវីដ១៩ បន្ទាប់ពី តារារូបនេះ មានអាការៈគ្រុនក្តៅ ហើយនឹងក្តៅខ្លួន។

យ៉ាងណាមិញ តារាចម្រៀងវ័យ ៣២ ឆ្នាំរូបនេះ មិនបានបង្ហើបថា តើមិត្តប្រុស ដែលទើបតែក្លាយជាមហាសេដ្ឋីជាងគេលើពិភពលោក និងកូនប្រុសអាយុ ៨​ ខែរបស់នាង បានឆ្លងវីរុសនេះទេ ក៏ប៉ុន្តែ Grimes ក៏បានលើកទឹកចិត្តដល់អ្នកបានឆ្លងវីរុសមួយនេះ ឲ្យមានស្មារតីរឹងមាំ និងតស៊ូជាមួយវាផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួររំលឹកផងដែរថា Grimes បានទាក់ទងស្នេហាជាមួយមហាសេដ្ឋីបច្ចេកវិទ្យា Elon Musk អស់រយៈពេលជិត ៣ ឆ្នាំមកហើយ មិនត្រឹមតែប៉ុណ្ណោះ អ្នកទាំងពីរក៏បានចំណងដៃ កូនប្រុសដំបូងរបស់ពួកគេ កាលពីខែឧសភា ឆ្នាំ ២០២០ កន្លងទៅនេះ។

លើសពីនេះទៅទៀត ក្នុងសប្តាហ៍នេះ មិត្តប្រុសរបស់តារាស្រីរូបនេះ លោក Elon Musk ក៏បានក្លាយជាអ្នកមានបំផុតនៅលើពិភពលោកជាមួយនឹងទ្រព្យសម្បត្តិចំនួន ១៩៤,៨ ពាន់លានដុល្លារ ដែលបានវ៉ាដាច់លោក Jeff Bezos នាយកប្រតិបត្តិក្រុមហ៊ុន Amazon៕

សូមទស្សនារូបភាពខាងក្រោម៖

Grimes 
Grimes 
Grimes  និង Elon Musk
Elon Musk និង Grimes

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]