បរទេស៖ អាចម៍ផ្កាយវ័យចំណាស់ជាងគេមួយចំនួនអាចជួយបកស្រាយពីមូលហេតុ ថាតើផែនដីមានទឹកដោយរបៀបណា។ យោងតាមការរាយការណ៍ពីគេហទំព័រ Gizmodo បានឲ្យដឹងថា អ្នកវិទ្យាសាស្ត្របានរកឃើញភស្ដុតាងក្រុមប្រភេទអាចម៍ផ្កាយ carbonaceous chondrites ដែលបានមកពីការបង្កើតប្រព័ន្ធព្រះអាទិត្យ (ប្រហែល៤.៥ប៊ីលានឆ្នាំកន្លងមក) មានផ្ទុកទឹករាវរហូតមកដល់កាលពីប៉ុន្មានពាន់ឆ្នាំមុន។
ពួកវាប្រហែលជាបានប្រោះព្រំទឹកមកកាន់ផែនដី នៅពេលផែនដីរបស់យើងទើបតែបានកកើតដំបូងៗ។ ក្រុមអ្នកស្រាវជ្រាវបានកំណត់អាយុកាលនៃលំហូរទឹកនៅក្នុងថ្មជាច្រើន ដោយប្រើប្រាស់បន្សំអ៊ុយរ៉ាញ៉ូម-តូរ្យ៉ូម។ នៅពេលអ៊ុយរ៉ាញ៉ូមផ្លាស់ទីកាន់តែខ្ពស់នៅក្នុងសារធាតុរាវ ខណៈតូរ៉្យូមនៅនឹងថ្កល់ ក្រុមអ្នកវិទ្យាសាស្ត្រអាចប្រាប់បានពីពេលទឹកហូរចុងក្រោយនៅលើអាចម៍ផ្កាយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សខណៈដានអាចកន្លងផុតយូរឆ្នាំ វត្តមានរបស់វាអាចបង្ហាញច្បាស់ថា ទឹកនៅតែមានសកម្មភាពថ្មីៗ។ ទឹកមិនមែនកម្ររកឃើញនៅលើអង្គផ្សេងៗ ក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើងនោះទេ។ ឧទាហរណ៍ អាចម៍ផ្កាយ Bennu មានវត្តមានទឹកខ្លះៗ និងពពួកផ្កាយដុះកន្ទុយដែលមានទឹកកកពីធម្មជាតិដែលបានសាចចេញទៅ។
ការរកឃើញចុងក្រោយបង្អស់ទាំងនេះបង្ហាញថា តើទឹកអាចស្ថិតនៅបានយូរប៉ុណ្ណា បើទោះបីមានការបង្ហាញប្រាប់ថា ប្រភេទអាចម៍ផ្កាយ chondrites នៅលើផែនដីអាចនឹងនៅមានទឹកកក ទោះជាពួកវារងកម្លាំងនៃផលប៉ះពាល់ក៏ដោយ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]