រាជ​ធានីភ្នំពេញ៖ ទោះបីមាន​ភាពប្រឈម​ ដែល​បង្ក​ឡើង​ដោយ​ជំងឺ​ឆ្លង​រាតត្បាត​កូវីដ-១៩ក្ដី ក្រុមហ៊ុន​ អេសស៊ីជី (SCG) ដែលឈានមុខគេ​នៅក្នុង​ទីផ្សារអាស៊ាន ក្នុង​វិស័យ​ឧស្សាហកម្ម​ផលិត​ស៊ីម៉ង់ត៍ និងគ្រឿង​សំណង់ នៅតែបន្ត​ផ្ដល់​អាហារូបករណ៍ដល់​សិស្ស​និស្សិត​កម្ពុជាជាង១២០នាក់ នៅឆ្នាំ​នេះ។

អាហារូបករណ៍​ ដែលបាន​ប្រគល់ជូន​សិស្ស​និស្សិត​កាលពីដើម​ខែមករានេះ សំដៅជួយ​ដល់​សិស្ស​និស្សិត​ដើម្បី​សម្រាល​ការលំបាក​ដែល​បង្ក​ដោយ​ជំងឺរាតត្បាតកូវីដ-១៩ និង​ជួយ​ដល់​ពួកគេ​ក្នុងការ​បន្ត​ក្ដីសុបិន​សម្រាប់​ការអប់រំ​របស់ពួកគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កម្មវិធី​ “អេសស៊ីជី ចែករំលែក​ក្ដីសុបិន”

លោក រ៉ាតឆាយុត កាសេមឆៃសិរិ (Ratchayut Kasemchaisiri) នាយកអេសស៊ីជី ប្រចាំ​កម្ពុជា បាន​មាន​ប្រសាសន៍ថា៖

ប្រសាសន៍របស់លោក រ៉ាតឆាយុត កាសេមឆៃសិរិ

លោក រ៉ាត​ឆាយុត មានប្រសាសន៍ដូច្នេះថា៖

  ប្រសាសន៍របស់លោក រ៉ាតឆាយុត កាសេមឆៃសិរិ

យុវតី​ សួន ស្រីវរលក្ខណ៍ អាយុ១៩ឆ្នាំ ជាសិស្ស​វិទ្យាល័យ​វត្តកោះ នៅរាជធានី​ភ្នំពេញ ដែល​ស្ថិត​ក្នុង​ចំណោម​សិស្ស​និស្សិត​ដែលបានទទួល​អាហារូបករណ៍​ពី អេសស៊ីជី បាន​និយាយថា រូបនាង​ និង​ម្ដាយ​ជាស្ត្រីមេម៉ាយ រស់នៅសព្វថ្ងៃពឹងអាស្រ័យ​លើ​ប្រាក់ចំណូលពី​បងប្រុស​ពីរនាក់របស់នាង។

យុវតី ស្រីវរលក្ខណ៍​ និយាយថា បងប្រុស​ទាំងពីរនាក់របស់​នាង​បានធ្លាក់ចុះចំណូល​យ៉ាងខ្លាំង បន្ទាប់​ពី​រងផល​ប៉ះពាល់ពីជំងឺរាតត្បាត​កូវីដ-១៩ និង​ថា ការធ្លាក់ចំណូលនេះធ្វើ​ឲ្យ​ប៉ះពាល់ដល់​ជីវភាព​របស់​គ្រួសារនាង។

យុវតី សួន ស្រីវរលក្ខណ៍ និយាយ​យ៉ាងដូច្នេះថា៖

សម្តីរបស់យុវតី សួន ស្រីវរលក្ខណ៍

យុវសិស្ស លាង វ៉ាន់សាក់ អាយុ ១៨ឆ្នាំ ជាសិស្ស​ថ្នាក់ទី១២ នៃ​វិទ្យាល័យ​ ជាស៊ីមសាមគ្គី ដែល​បាន​ទទួល​អាហារូបករណ៍​ផងដែរ បាននិយាយថា ជំងឺកូវីដ-១៩ បាន​ជះផល​ប៉ះពាល់ធ្ងន់ធ្ងរ​ដល់​ចំណូល​គ្រួសាររបស់ខ្លួន។

យុវសិស្ស វ៉ាក់សាក់ និយាយ​យ៉ាង​ដូច្នេះថា៖

សម្តីរបស់យុវសិស្ស វ៉ាក់សាក់ 
  កម្មវិធី​ “អេសស៊ីជី ចែករំលែក​ក្ដីសុបិន”

ចាប់តាំងពីឆ្នាំ ២០១៤ មក ក្រុមហ៊ុន​ អេសស៊ីជី បាន​ផ្ដល់​អាហារូបករណ៍​ដល់សិស្ស​និស្សិតសរុបជាង ១៣០០ នាក់ នៅក្នុង​ប្រទេស​កម្ពុជានៅក្រោម​កម្មវិធី​ “អេសស៊ីជី ចែករំលែក​ក្ដីសុបិន” របស់ខ្លួន។

នៅឆ្នាំនេះទោះបីមាន​ភាពប្រឈម​ដោយសារកូវីដ-១៩ក្ដី អេសស៊ីជី នៅតែ​ប្ដេជ្ញាចិត្តជាបន្ត​ក្នុងការ​ជួយ​ដល់​យុវជន​កម្ពុជា​ដើម្បី​សម្រេច​ក្ដី​សុបិន​សម្រាប់អនាគត​ដែលពួកគេចង់បាន។

នៅឆ្នាំ២០២០ អេសស៊ីជី ក៏បាន​ផ្ដល់​អំណោយ​សង្គ្រោះ​ជាគ្រឿង​ឧបភោគ​បរិភោគ ដល់​គ្រួសារ​ជាច្រើន​ពាន់ដែល​រង​ផល​ប៉ះពាល់ដោយសារទឹកជំនន់ បាន​បរិច្ចាគ​​ប្រអប់​សុវត្ថិភាពវេជ្ជសាស្ត្រ​ដល់​ក្រសួង​សុខាភិបាល សម្រាប់​ប្រើប្រាស់ដើម្បី​ប្រយុទ្ធប្រឆាំងនឹង​ជំងឺ​កូវីដ-១៩ ព្រមទាំង​បាន​ចែក​ម៉ាស និង​ទឹក​អាល់កុលលាងសម្អាតដៃ ដល់​សាធារណជន​ផងដែរ។

លើសពីនេះទៀត អេសស៊ីជី ក៏បាន​បរិច្ចាគ​ស៊ីម៉ង់ត៍ និងគ្រឿងសំណង់ ដែលមានទឹក​ប្រាក់​ជាច្រើន​ពាន់ដុល្លារទៅដល់​សាលាដូង​ នៅឧទ្យានជាតិ​គិរីរម្យ និង​​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺថែមទៀតផង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]