អន្តរជាតិ៖ ដូចគ្រប់គ្នាដឹងស្រាប់ហើយ Youtube គឺជាប្រព័ន្ធសង្គមដែលបណ្តុំ និង ចម្រុះទៅដោយវីដេអូគ្រប់ប្រភេទ ទាំង ភាពយន្ត វីដេអូកំប្លុកកំប្លែង វីដេអូអប់រំ និង ជាពិសេសគឺ វីដេអូចម្រៀង ដែលសង្កេតឃើញថា វីដេអូចម្រៀងគឺជាវីដេអូ ដែលទទួលបានប្រជាប្រិយភាពគួរឱ្យកត់សំគាល់ ហើយជាគ្រឿងបំពេរអារម្មណ៍ដែលជួយរំសាយនូវទុក្ខកង្វល់ផ្សេងៗ ជួយកាត់បន្ថយស្រ្តេស និង ស្តាប់រាំកម្សាន្តជាដើម។
ខាងក្រោមគឺជាបញ្ជីនៃចម្រៀងដែលគេចូលមើលច្រើនជាងគេ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. បទចម្រៀងដែលមានចំណងជើងថា “ Despacito” ៖
ប្រសិនយើងក្រឡេកទៅមើលក្នុងតារាងបញ្ជីបទចម្រៀង Billboard’s Hot 100 Song of 2017 នោះអ្នកនឹងឃើញចម្រៀង Despacito ជាប់នៅលេខ២ ក្នុងតារាង។ វាបានក្លាយជាចម្រៀងដែលពេញនិយម និង ត្រូវបានគេចូលមើលច្រើនគេបំផុត នៅលើ Youtube ដោយមានចំនួន View រហូតដល់ ៦.១៥ កោដិដង។ មួយវិញទៀត បទចម្រៀងនេះ មានក្បាច់រាំពិសេស អមជាមួយសម្រស់ស្រស់ស្អាតនៃ ទេសភាព និង សមុទ្រជាដើម។ គួរបញ្ជាក់ផងដែរថា បទចម្រៀងនេះ គឺជាបទចម្រៀងជាភាសាអេស្ប៉ាញ។ បទនេះបកស្រាយរួមគ្នារវាង Luis Fonsi និង Daddy Yankee។
២. បទចម្រៀងនេះឈរនៅលំដាប់ថ្នាក់ទី២ គឺ Shape of You
ចម្រៀងនេះផងដែរបកស្រាយដោយ តារាចម្រៀងដ៏ល្បីឈ្មោះរបស់អង់គ្លេស គឺ លោក Ed Sheeran ដែលមានចំនួន View ដល់ទៅ ៤.១៧ កោដិដង។ ប៉ុន្តែ ជាក់ស្តែង ចម្រៀងនេះ នៅលើតារាងនៃបញ្ជី Billboard’s Hot Song 100 Song 2017 ឈរនៅលើកំពូលគេដោយជាប់លេខ១ ដោយបានយកឈ្នះ Despacito។ អត្ថន័យនៃចម្រៀងនេះបញ្ជាក់ពី គូរស្នេហ៍មួយគូដែលជាអត្តពលិក ហើយចម្រៀងនេះបានអធិប្បាយស្រាប់តាមវីដេអូ មិនធម្មតាទេដែលបានទាក់ទាញអ្នកទស្សនាដ៏ច្រើនលើសលប់ផងដែរ។
៣. ចម្រៀងឈរនៅលំដាប់ទី៣ គឺ“ See You Again” ៖
បទចម្រៀងដែលមានចំណងជើងថា “ See You Again” គឺជាបទចម្រៀងដ៏សំខាន់នៅក្នុងរឿង “Fast and Furious7” ដែលហ្វេនៗកម្ពុជាធ្លាប់ស្តាប់រួចមកហើយ។ រឿងដែលគួរឱ្យភ្ញាក់ផ្អើលនោះ គឺ តួសម្តែងមួយរូបគឺ លោក Paul Walker ក្នុងខ្សែភាពយន្តបានចេញបញ្ចាំងមុនរូបលោកជួបគ្រោះថ្នាក់ចរាចរណ៍ ។ បទនេះផងដែរបកស្រាយរួមគ្នារវាង Wiz Khalifa និង Charlie Puth។
បទចម្រៀងគឺជាប់ចំណាត់ថ្នាក់លេខ៣ ដោយមានចំនួន View ចំនួន ៤.០៨ កោដិដង។ បទចម្រៀងរៀបរាប់ពីភាពជូតចត់ និងលាយឡំនឹងមនោសញ្ចេនា ដែលបានបាត់បង់មនុស្សជាទីស្រលាញ់។
៤. ចម្រៀងលំដាប់ទី៤ គឺ Masha and the Bear៖
Recipe for the Disaster By Get Movies គឺឈរក្នុងលំដាប់ទី៤ បទចម្រៀងផងដែរមានចំនួន View ចំនួន ៣.៥៥ កោដិដងផងដែរ។ វីដេអូចម្រៀងនេះ ជាលក្ខណៈតុក្កតាគំនូរជីវចល ដោយពិសេសសម្រាប់កុមារតូចៗ។
៥. ចម្រៀងលំដាប់់ទី៥ គឺ បទ “Uptown Funk” មានចំនួន View ចំនួន ៣.៥៣កោដិ
បទចម្រៀងនេះ បកស្រាយដោយតារាចម្រៀងល្បីឈ្មោះរបស់អាមេរិក គឺ លោក Bruno Mars និង លោក Mark Ronson ។ បទនេះធ្លាប់ជាប់ជាចំណាត់ថ្នាក់លេខមួយក្នុងតារាង Billboard Hot 100 ឆ្នាំ២០១៥។ បើយោងតាម សាស្ត្រាចារ្យផ្នែកតន្ត្រីនៅសាកលវិទ្យាល័យ Bath Spa University លោក Joe Bennett បានមានប្រសាសន៍ថាបទចម្រៀងនេះ ទទួលបាននូវប្រជាប្រិយភាពខ្លាំងក្លា ព្រោះតែ ធាតុផ្សំសំខាន់ពីរយ៉ាងគឺ កង្វះនៃការច្រៀងបន្ទរ និង ចង្វាក់យឺតៗមួយ។ ភាពគួរឱ្យចាប់អារម្មណ៍មួយទៀតគឺ លោក Bruno Mars បានចូលរួមដោយផ្ទាល់នៅ Super Bowl halftime show ដែលបានជួយបង្កើនប្រជាប្រិយភាពរបស់លោកផងដែរ និង បានធ្វើឱ្យបទនេះផ្ទុះពេញអ៊ីនធើណេត តែម្តង។
៦. បទចម្រៀងលំដាប់ទី៦«Gangnam Style»៖
បកស្រាយដោយតារាចម្រៀងរបស់កូរ៉េខាងត្បូងដ៏ល្បីគឺ Psy ។ បទនេះគឺជាបទដែលបានចំណាត់ថ្នាក់ដំបូងបង្អស់ដែលឈានដល់ View មួយកោដដង។ បទនេះគួរជាទីទាក់ទាញតែម្តង បូកបញ្ចូលទាំងការរាំបែបប្លែកៗ អមជាមួយការច្នៃប្រឌិតផងនោះ នាំឱ្យបទចម្រៀងនេះមាន View ដល់ទៅ ៣.៣ កោដិ។
៧. បទចម្រៀងឈរនៅលំដាប់ថ្នាក់ទី៧ គឺ
បទ «Sorry» ច្រៀងដោយតារាចម្រៀងដ៏ល្បីល្បាញរបស់អាមេរិក គឺ លោក Justin Bieber។ បទនេះដែរ បង្ហាញពីការរាំដ៏ពិសេសរបស់នារីមួយក្រុមក្នុងឈុតអ៊ីយ៉ូតា ជាមួយការលេងទឹកមុខ។ បទនេះដែរមាន View ចំនួន ៣.១ កោដិដង។
៨. បទចម្រៀងលំដាប់ថ្នាក់ទី៨ គឺ បទ «Sugar by Maroon 5» ៖ដែលមាន View ចំនួន ២.៩៤ កោដិ
ចំណុចគួរឱ្យទាក់ទាញចំពោះបទចម្រៀងនេះ គឺ មាននូវពិធីរៀបការ និង ការប្រគុំតន្ត្រីដ៏តូចមួយដើម្បីអបអរសាទរគូរស្នេហ៍មួយគូក្នុងរដ្ឋ Los Angeles ដែលបានទាក់ទាញ View កាន់តែច្រើនឡើងផងដែរ។
៩. បទចម្រៀងលំដាប់ទី៩ គឺបទ Roar by Katy Perry មាន View ចំនួន ២.៨ កោដិ
គឺជាបទចម្រៀងបង្ហាញពី Katy Perry គឺជាប់នៅក្នុងព្រៃបន្ទាប់ពីការធ្លាក់យន្តហោះ ហើយត្រូវតែរឺងមាំរស់ដោយខ្លួនឯង បន្ទាប់ពីដៃគូរបស់នាងត្រូវបានខ្លាស៊ី។ រហូតដល់នាង ប្រឈមនឹងការភ័យខ្លាចបាន ហើយថែមទាំងអាចផ្សាំង និង គ្រប់គ្រងទៅលើខ្លាបាន ក្នុងវីដេអូបទចម្រៀង អ្នកនាងស្លៀកឈុតក្នងសម្លៀកបំពាក់ជាមនុស្សព្រៃ។
១០. បទចម្រៀងលំដាប់ថ្នាក់ទី១០ គឺ បទ Shake It Off បកស្រាយដោយ កញ្ញា Taylor Swift ដោយមាន View ចំនួន ២.៧៦ កោដិ ដងផងដែរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]