ថៃ៖ ក្រោយពីបានកសាងគ្រួសារនឹងគ្នារួចហើយ ឃើញថា ជីវិតប្ដីប្រពន្ធរបស់ តារាស្រី Yui Chiranan និង ស្វាមី លោក Thun Tanakorn កាន់តែមានសុភមង្គល ព្រមជាមួយនឹងការបង្ហាញពីសកម្មភាពដ៏កក់ក្ដៅជាមួយគ្នាជាញឹកញាប់ ឲ្យហ្វេនៗបានទស្សនាតាមបណ្ដាញសង្គម ផងដែរ។
ជាក់ស្ដែង ថ្មីៗនេះ តារាស្រី Yui Chiranan បានបង្ហាញពីភាពរីករាយសាជាថ្មីម្ដងទៀត បន្ទាប់ពីមានការរៀបចំខួបអាពាហ៍ពិពាហ៍ ២ ឆ្នាំ ដ៏ភ្ញាក់ផ្អើលមួយរបស់នាង និងស្វាមី ប្រកបដោយស្នាមញញឹមជាប់ថ្ពាល់ស្ទើរតែទាំងស្រុង នៅខណៈពេលដែល ស្វាមីនាង លោក Thun Tanakorn បានធ្វើការពញ្ញាក់អាម្មណ៍ ព្រមជាមួយនឹងបាច់ផ្កាកុលាបដ៏ធំមួយ អមទៅនឹងបរិយាកាសដ៏រ៉ូមែនទិក ថែមទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអាចនិយាយបានថា ការជួបជុំមួយនេះ វាហាក់បីដូចជា ការរៀបការម្តងទៀត ដែលពោរពេញដោយភាពផ្អែមល្ហែម និងក្ដីស្រលាញ់ដែលមានចំពោះគ្នាទៅវិញទៅមក ព្រមទាំងមានការអបអរសាទរ ពីសំណាក់មិត្តៗ និងហ្វេនៗជាច្រើន ជាពិសេស ពួកគេកំពុងតែ រង់ចាំពីដំណឹងល្អ នៅក្រុមគ្រួសាររបស់អ្នកទាំងពីរ ក្នុងពេលឆាប់ខាងមុខនេះ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]