អាមេរិក៖ កាលពីថ្ងៃអង្គារក្រុមហ៊ុន General Motors Co បានបង្ហាញយាន Cadillac ហោះនាពេលអនាគត ដែលជាយានបើកបរដោយខ្លួនឯងដែលហោះឡើងនិងចុះចត ព្រមទាំងដឹកអ្នកដំណើរតាមផ្លូវអាកាសផងដែរ។

នាយកប្រតិបត្តិជាន់ខ្ពស់របស់ក្រុមហ៊ុន GM បានពណ៌នាគំនិតនេះថាជា «ការគិតទៅដល់អនាគត នៃមធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន»។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យាន Cadillac នេះនិយាយតាមបច្ចេកទេសទៅគឺដូចជាដ្រូនហោះនិងចុះចតបញ្ឈរ (VTOL) ដែលនឹងអាចធ្វើដំណើរពីលើដំបូលទីប្រជុំជនមួយ ទៅដំបូលនៅទីប្រជុំជនមួយទៀត ក្នុងល្បឿនរហូតដល់88គីឡូម៉ែត្រក្នុងមួយម៉ោង។ វាមានស្វ័យភាពពេញលេញ មិនត្រូវការអ្នកបើក និងដើរដោយថាមពលអគ្គិសនីសុទ្ធសាធជាមួយនឹងម៉ូទ័រ 90គីឡូវ៉ាត់ ថ្មអាគុយ GM Ultium និងដងខ្លួនស្រាលបំផុតដែលមាន rotors 4គូ។

រូបភាព៖ GM

 យាន Cadillac ហោះនេះ ត្រូវបានបង្ហាញនៅក្នុងវីដេអូដែលជាផ្នែកមួយនៃការធ្វើបទបង្ហាញដោយនាយកប្រតិបត្តិ Mary Barra រួមជាមួយនឹងការបង្ហាញរថយន្ត Cadillac អគ្គិសនីដែលមានលក្ខណៈគ្រួសារផងដែរ។

Barra កាលពីឆ្នាំមុនបានបង្ហាញថា ក្រុមហ៊ុនផលិតរថយន្តមួយនេះកំពុងតែស្វែងរកមធ្យោបាយដឹកជញ្ជូនបែបផ្សេង ដូចជាតាក់ស៊ីលើអាកាសជាដើម។

គំនិតនៅក្នុងវីដេអូ CES ត្រូវបានណែនាំដោយប្រធានរចនាក្រុមហ៊ុន GM លោក Mike Simcoe ដែលបានពណ៌នា VTOL ថាជា «Cadillac នៃការចល័តលើអាកាសតាមទីក្រុង»។

វីដេអូ

ចំណែករថយន្ត Cadillac បើកបរដោយខ្លួនឯង ដែលពិពណ៌នានៅក្នុងវីដេអូនេះដែរគឺ «នឹងមកដល់ក្នុងពេលឆាប់ៗនេះ» ដោយរូបរាងវាត្រូវបានរចនាឡើងដោយក្រុមរចនារបស់លោក Simcoe ។ វាមានលក្ខណៈពិសេសដោយមានទ្វាររុញទៅខាងមុខក៏បាននិងខាងក្រោយក៏បាន និងមានដំបូលកញ្ចក់បែប Panoramic ។ នៅខាងក្នុងមានកន្លែងអង្គុយដូចជាក្នុង lounge ហើយមានឧបករណ៍ចាប់សញ្ញា biometric ការបញ្ជាដោយសំឡេង និងការប្រើកាយវិការដៃទៀតផង។

ក្រុមហ៊ុន GM បានបដិសេធមិនបង្ហាញព័ត៌មានលម្អិតបន្ថែមទៀតទេ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]