ភ្នំពេញ : កញ្ញា ឯកកម្ពុជា លំដាប់រងទី១ ឈុន រក្សា ដែលប្រជាជនខ្មែរទូទៅ ជាពិសេសមជ្ឈដ្ឋាន អ្នកគាំទ្រ និងតាមដានវិស័យប្រកួតសម្រស់ និងសមត្ថភាព របស់កម្ពុជា Miss Universe Cambodia ២០២០ កាលពីពេលថ្មីៗកន្លងទៅ ពិតជាបានទទួលជ្រាបរួចមកហើយពីសមត្ថភាពរបស់ កញ្ញា ឈុន រក្សា ដែលក្រៅតែពីមានរូបសម្រស់ស្រស់ស្អាត បែបខ្មែរ កញ្ញា ក៏ជានិស្សិតដែលកំពុងសិក្សាលើផ្នែកវេជ្ជសាស្រ្តផងដែរ។
គួរកត់សម្គាល់ផងដែរថា កាលពីពេលថ្មីៗនេះ បន្ទាប់ពីកញ្ញាទទួលបានជ័យលាភីលំដាប់រងទី១ នៃកម្មវិធីប្រកួត Miss Universe Cambodia ២០២០ រួចមក កញ្ញាបានទទួលឱកាសពិសេសពីស្ថាប័ន Miss Universe Cambodia ក្នុងការដែលតំណាងឲ្យកម្ពុជា ចូលរួមប្រកួតកម្មវិធី Miss International ២០២១ នេះផងដែរ។ យ៉ាងណាមិញ នៅក្នុងថ្ងៃនេះផងដែរ ស្ថាប័ន Miss Universe Cambodia ក៏បានបញ្ចេញឈុតតំណាងជាតិរបស់កញ្ញា ឈុន រក្សា ដែលនិងត្រៀមចូលរួមប្រកួតក្នុងកម្មវិធី Miss International ២០២១ ក្នុងពេលឆាប់ៗនេះ
ចង់ដឹងថាកញ្ញា ឈុន រក្សា ស្រស់ស្អាត កម្រិតណា ខាងក្រោមនេះជារូបរបស់កញ្ញា ដែលគ្រងឈុតតំណាងជាតិ ជាការរចនាដោយ Studio Sihanoukville :
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]