បរទេស៖​ តាមសារព័ត៌មាន សេចក្តីរាយការណ៍មកថា តារាចម្រៀងប្រុស Justin Bieber និងប្រពន្ធរបស់លោក តារាម៉ូដែល Hailey បានប្រទះឃើញទៅលេង នឹងវិស្សមកាលរ៉ូមែនទិករបស់ពួកគេ នៅកោះហាវ៉ៃ កាលពីចុងសប្តាហ៍នេះ។

តាមប្រភពដដែលបានបន្តទៀតថា Bieber និងភរិយាបានធ្វើដំណើរតាមយន្ដហោះឯកជនមួយ ទៅកាន់កោះហាវ៉ៃ ដើម្បីទៅសួរសុខទុក្ខក្រុមគ្រួសាររបស់មិត្ដភក្តិរបស់ពួកគេ  និងឆ្លៀតពេលសម្រាកលំហែរកាយផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងគូស្វាមីភរិយាតារាមួយគូនេះ ក៏បានចែករំលែកនៅលើបណ្តាញសង្គម Instagram នូវរូបភាពជាច្រើននៃដំណើរកម្សាន្តជាមួយភរិយាដ៏ស្រស់ស្អាតរបស់លោក ជាមួយការទៅលេងក្នុងព្រៃ ហែលទឹក និងមុជទឹកមើលផ្កាថ្ម ដូចគូស្នេហ៍កម្លោះ ក្រមុំ យ៉ាងរ៉ូមែនទិក។

យ៉ាងណាមិញ ទោះបីអ្នកទាំងពីរបានរៀបការបានប៉ុន្មានឆ្នាំហើយក្តី ក៏សេចក្តីស្នេហារបស់អ្នកទាំងពីរនៅតែបន្តមានឲ្យគ្នា ពិតជាគួរឲ្យច្រណែនមែន ជាពិសេសនោះ នៅតែរីករាយ និងចំណាយពេល នឹងជីវិតអាពាហ៍ពិពាហ៍របស់ពួកគេ យ៉ាងរីករាយបែបនេះ៕
សូមទស្សនារូបភាពខាងក្រោម៖ 

Justin Bieber
Hailey 
Justin Bieber និង  Hailey 
Justin Bieber និង Hailey 
Hailey  និង Justin Bieber
Justin Bieber និង Hailey 
Justin Bieber និង Hailey 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]