ថៃ៖ ថ្មីៗនេះ បានធ្វើឲ្យហ្វេនៗគ្រប់គ្នា មានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះតារាស្រី Taew Natapohn ក្រោយពី នាងបានបង្ហោះឃ្លីបវីដេអូបង្ហាញក្បាច់រាំយ៉ាងរស់រវើក ដោយភាពរីករាយ ព្រោះជាថ្ងៃចុងក្រោយនៃការឃុំខ្លួនឯង បន្ទាប់ពីអ្នកគ្រប់គ្រងផ្ទាល់ខ្លួនរបស់នាង បានឆ្លងកូវីដ១៩។

អ្វីដែលសំខាន់នៅក្នុងវីដេអូមួយនេះ គឺមិនត្រឹមតែមានក្បាច់រាំដ៏គួរឲ្យគយគន់តែប៉ុណ្ណោះទេ តែនាងបានធ្វើឲ្យអ្នកទស្សនាផ្ដោតអារម្មណ៍ទៅលើ សម្លៀកបំពាក់របស់នាងយ៉ាងខ្លាំង ដោយនៅក្នុងនោះ វាមិនត្រឹមតែជាខោធម្មតានោះទេ ប៉ុន្តែខោមួយនេះ ថែមទាំងមានការច្នៃម៉ូតដ៏ទាក់ទាញ ពោរពេញដោយភាពស៊ិចស៊ី ជាមួយនឹងការបញ្ចេញសាច់សខ្ចី ត្រង់កន្លែងត្រគាគ ដែលមើលទៅគឺពិតជាមានភាពសាកសមនឹងនាងខ្លាំងណាស់។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ អាចនិយាយបានថា មិនថាពេលណាក៏ដោយ Taew នៅតែអាចបង្ហាញពីភាពទាក់ទាញផ្ទាល់ខ្លួន ព្រមជាមួយនឹងស្ទាយ៍ថ្មីប្លែកៗ ដែលធ្វើឲ្យហ្វេនៗជាច្រើន កាន់តែមានភាពពេញចិត្តទៅលើតារាស្រីរូបនេះ៕

សូមទស្សនារូបភាពខាងក្រោម៖

 Taew 
 Taew
Taew 
រូបភាព Taew ដែលបានបង្ហាញក្បាច់រាំក្នុងស្ទាយ៍តែងខ្លួនដ៏គួរឲ្យចាប់អារម្មណ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]