ភ្នំពេញ៖ កាលពីពេលម្សិលមិញនេះ មានរឿងដ៏ភ្ញាក់ផ្អើលមួយបានកើតឡើងក្នុងបណ្តាញសង្គម ដោយសង្កេតឃើញមានមង្គលការមួយ ដែលមានគូស្វាមីភរិយា គឺជាភេទស្រីដូចគ្នាដែលគេនិយមហៅថា ស្នេហាបែបTomboy និង មនុស្សស្រី ដែលសង្កេតឃើញថាមានការ Share យ៉ាងច្រើនកុះករផងដែរ។
ដោយឡែក បើយោងតាមគណនីហ្វេសប៊ុករបស់ ក្តាមប្រៃ បានបង្ហោះរូបភាពជាច្រើនទៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាមួយភរិយា នៅថ្ងៃអាពាហ៍ពិពាហ៍ ដោយមានភ្ញៀវកត្តិយសចូលរួមយ៉ាងច្រើនសន្ធឹក រួមទាំងសារខ្លីមួយដែលអត្ថន័យថា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រោយពីបានឃើញដូច្នេះរួចមកឃើញថា មានអ្នកដែលមិនទាន់រកគូឃើញមានចិត្តច្រណែនខ្លះៗដែរ និងមតិភាគច្រើនផ្សេងទៀតក៏ចូលមកសរសើរនិង ជូនពរជ័យដល់ប្តីប្រពន្ធមួយគូនេះ ដែលពួកអាចរកស្នេហ៍ពិតបាន ព្រោះថាក្តីស្នេហាពិតមិនប្រកាន់ នៅលើ ពណ៌សម្បុរ ភេទ អាយុ ឡើយ ៕
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]