ភ្នំពេញ៖ ពិតណាស់ ប៉ុន្មានឆ្នាំមកនេះ មានអ្នកលេងបណ្ដាញសង្គមជាច្រើន បានចាប់អារម្មណ៍លើមុខមាត់មាត់ក្មេងស្រីម្នាក់មានឈ្មោះ ល្អហួស ដែលនាងត្រូវគ្នាស្គាល់យ៉ាងច្បាស់ថាជាកូនស្រីបង្កើតអ្នកនាង ចោម ច័ន្ទ និងជាក្មួយស្រីកញ្ញា ដេននី ក្វាន់ផងដែរ។​ យ៉ាងណាមិញ បើទោះបី ក្មេងស្រីរូបនេះ​មានអាយុតិច តែគេសង្កេតឃើញរូបសម្រស់នាងពិតជាស្រស់ស្អាតផូរផង់ ហើយមុខមាត់ឃ្យូតខ្លាំង មិនថាភ្នែក ច្រមុះ មាត់នោះទេ។ 

ម្យ៉ាងវិញទៀត ក្រៅពីមានរូបសម្រស់ស្រស់សោភា ហើយកុមារីរូបនេះក៏មានទេពកោសល្យសិល្បៈថែមទៀតផង ដោយនាងអាចរាំរបាំបុរាណ ចេះច្រៀងរាំយ៉ាងក្រមិចក្រមើម ជាពិសេសក្មេងស្រីរូបនេះ ក៏អាចសម្ដែងបានយ៉ាងល្អទៀតផង។ ហើយមួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា ល្អហួស កាន់តែមានវ័យធំជិតពេញក្រមុំ ហើយស្អាតឡើងៗពីមួយថ្ងៃទៅមួយថ្ងៃគួរឲ្យកត់សម្គាល់។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម្យ៉ាងវិញទៀត នាងត្រូវបានមហាជនលាន់មាត់សរសើរពីរូបសម្រស់ស្ទើរតែគ្រប់ពេល ដែលនាងតុបតែងខ្លួនម្ដងៗ តែអ្វីដែលធ្វើឲ្យអ្នកនាងបណ្ដាញសង្គមចាប់អារម្មណ៍សារជាថ្មីនោះ រូបភាពមួយសន្លឹកដែលកាត់តភ្ជាប់មុខមួយចំហៀងរបស់កុមារី ល្អហួស ដាក់អមនឹងមុខតារាសម្ដែងស្រីថៃល្បីឈ្មោះ Yaya Urassaya នោះ មើលទៅពិតជាដូចគ្នាសឹងតែមួយរយភាគរយដូចមុខតែមួយទៅហើយ។ 

ក្នុងនោះដែរ បន្ទាប់ពីពូបង្កើតក្មេងស្រីរូបនេះ បង្ហោះរូបក្មួយស្រីខ្លួនរួច ក៏មានមហាជនជាច្រើន បានសរសើរពីសម្រស់កុមារីរូបនេះគ្រប់គ្នា ដោយមិននឹងស្មានថា នាងកាន់តែមានវ័យធំជាងមុន តែមុខមាត់នៅតែដូចតារាស្រីថៃរូបនេះដដែលយ៉ាងដូច្នេះសោះ៕

សូមទស្សនារូបភាពខាងក្រោម៖​

ល្អហួស
ល្អហួស
ល្អហួស
ល្អហួស
ល្អហួស
ល្អហួស
Yaya Urassaya និងល្អហួស
មុខមួយចំហៀងរបស់Yaya Urassaya និងមុខមួយចំហៀងរបស់ ល្អហួស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ល្អហួស