កូរ៉េខាងត្បូង ៖ កាលពីងថ្ងៃទី១២ ខែ មករា ឆ្នាំ​ ២០២១ ម្សិលមិញនេះ តារាសម្ដែងស្រី Shim Eun Jin បានប្រកាសដំណឹងដ៏គួរឲ្យរីករាយមួយ នៅលើគណនី Instagram ផ្ទាល់ខ្លួនរបស់នាង ពាក់ព័ន្ធនឹងទំនាក់ទំនងនាង ជាមួយនឹង Jeon Seung Bin ធ្វើឲ្យអ្នកគាំទ្ររីករាយមិនតិចទេ។

Shim Eun Jin និង Jeon Seung Bin
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង Shim Eun Jin បានបញ្ជាក់ថា ចាប់ពីថ្ងៃនេះតទៅ (ថ្ងៃទី១២ ខែមករា ឆ្នាំ ២០២១) នាង និង Jeon Seung Bin ពួកគេគឺក្លាយជាប្ដីប្រពន្ធនឹងគ្នា ដោយពួកគេបានចុះសំបុត្រអាពាហ៍ពិពាហ៍រួចរាល់ហើយ។ លើសពីនេះទៅទៀត ពួកគេនឹងរៀបចំពិធីរៀបការជាលក្ខណៈតូចមួយ នៅថ្ងៃក្រោយ។

Shim Eun Jin

ជាមួយគ្នានេះដែរ​ ខាងក្រុមហ៊ុន BB Entertainment បានរាយការណ៍ពីសម្ពន័្ធភាពរវាង Shim Eun Jin និង Jeon Seung Bin ថាពួកគេបានសម្ដែងរឿង Bad Love ជាមួយគ្នា ដូច្នេះវាជារឿងដ៏ល្អដែលពួកគេ បានស្វែងយល់ចិត្តគ្នា​ហើយរហូតឈានដល់ដំណាក់កាលនេះ​។ ចំណែក Jeon Seung Bin ក៏បានបញ្ជាក់ពីរឿងនេះ លើគណនីរបស់លោកផងដែរ៕

សូមអបរសាទរ អ្នកទាំងពីរ ចំពោះដំណឹងល្អនេះ!

Jeon Seung Bin

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]