ថៃ៖ នៅលើបណ្តាញសង្គមអ៊ីនស្តាក្រាមជាផ្លូវការ របស់តារាសម្តែងប្រុស Peach Pachara កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំង ជាមួយរូបភាពប៉ុន្មានសន្លឹក ដែលតារាប្រុសរូបនេះ បានបង្ហោះ នឹងស្ទីលតុបតែងខ្លួន ដែលពិតជាប្លែកខ្លាំង មិនដែលឃើញពីមុនមកនោះទេ។
ជាមួយគ្នានេះដែរ យោងទៅតាមរូបភាពទាំងនេះ តារាប្រុសវ័យ២៧ឆ្នាំរូបនេះ បានតែងខ្លួនជាមួយខោខូវប៊យខ្លីខ្លាំង ឈរកាច់រាងស្ទីលបែបប្លែកៗ អ្វីដែលពិសេសនោះ តារាប្រុសជ្រើសរើសយកស្ទាយ៍អាវដែលមានទំហំតូចជាងខ្លួន ដែលបានធ្វើឲ្យរូបលោកទាក់ទាញគ្រប់ប្លង់ ធ្វើឲ្យឃើញហើយ ហួសចិត្ត និងអស់សំណើចតែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ក្រោយពីឃើញបែបនេះ មានមហាជន និងអ្នកគាំទ្រ បានចូលបញ្ចេញមតិ បែបលេងសើច ជាមួយការលេងស្ទាយ៍បែបប្លែកខុសគេ របស់តារារូបនេះ និងបានកោតសរសើរថា រូបលោក ពិតជាមានភាពច្នៃប្រឌិតក្នុងការតែងខ្លួន ចេះនឹករកឃើញលេងម៉ូតខោអាវបែបនេះ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]