ឥណ្ឌូនេស៊ី: កាលពីពេលថ្មីៗកន្លងទៅនេះ យន្តហោះBoeing 737 របស់ក្រុមហ៊ុនអាកាសចរណ៍ Sriwijaya Air របស់ប្រទេសឥណ្ឌូនេស៊ី ដែលធ្វើដំណើរចេញពីអាកាសយន្តដ្ឋាន Soekarno Hatta នៅក្នុងរដ្ឋធានី ចាកាតា ក្នុងទិសដៅឆ្ពោះទៅកាន់ទីក្រុង Pontianak ដែលស្ថិតនៅលើកោះបរនេអូ ដែលជាប្រជុំកោះរបស់ប្រទេសឥណ្ឌូនេស៊ី ខណ្ឌគ្នាដោយសមុទ្រជ្វា។
ប៉ុន្តែជាអកុសល យន្តហោះនេះក៏ត្រូវបានបាត់ចេញពីប្រព័ន្ធរ៉ាដា និងធ្លាក់ទៅក្នុងសមុទ្រជ្វា ឆាក់យកជីវិតអ្នកដំណើរ និងអាកាសយានិកលើយន្តហោះ ទាំងអស់ផងដែរ ព្រមទាំងក្លាយទៅជាប្រធានបទមួយដែលពិភពលោកកំពុងតែផ្តោតសំខាន់ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ តាមរយ:បទសម្ភាសន៍របស់ក្រុមគ្រួសារនៃអាកាសយានិក ផ្តល់ដោយទីភ្នាក់ងារព័ត៌មាន CAN បានបញ្ជាក់យ៉ាងច្បាស់ថា
លោក Chris Mamahit ក៏បាននិយាយបន្ថែមទៀតផងដែរថា បងប្រុសរបស់លោកជាមនុស្សគួរឲ្យស្រលាញ់នៅក្នុងគ្រួសារ និងតស៊ូក្នុងការងារយ៉ាងខ្លាំង រហូតទទួលបានឆ្លូត៤ នៅលើស្មា អ្វីដែលលោកនិងនឹកស្មានមិនដល់គឺថា លោក Diego បានបើកយន្តហោះធ្លាក់បែបនេះសោះ លោកក៏បានបន្តទៀតថា នៅពេលលោកទទួលដំណឹងនេះភ្លាម លោកបានយំ និងស្រែកខ្លាំងៗ ព្រមទាំងបានរត់ទៅឱបប្រពន្ធ ព្រោះនឹកស្មានមិនដល់ថាមានរឿងបែបនេះកើតមានឡើងចំពោះបងរបស់លោកសោះ។
គួរបញ្ជាក់ផងដែរថា សូម្បីតែលោកឪពុករបស់អាកាសយានិក Diego ក៏ធ្លាប់ជាជាអតីតនាយកប្រតិបត្តិនៅក្រុមហ៊ុនអាកាសចរណ៍ Bouraq Air ផងដែរ៕
ខាងក្រោមនេះជារូបរបស់អាកាសយានិកដែលបានស្លាប់ក្នុងការធ្លាក់យន្តហោះ នៅក្នុងសមុទ្រជ្វា៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]