កូរ៉េខាងត្បូង ៖ ជាការពិតណាស់ Jimin សមាជិកក្រុម BTS លោកគឺជា Vocal Line និងជា Main Dancer ប្រចាំក្រុម។ គួរបញ្ជាក់ផងដែរថា ដោយសារសមត្ថភាពដ៏អស្ចារ្យ ទាំងការច្រៀង រាំ សម្ដែង និពន្ធបទចម្រៀង ព្រមទាំងរូបរាងសង្ហា មុខមាត់ Cute គួរឲ្យក្នាញ់ ទាំងនេះហើយ ទើបធ្វើឲ្យលោកកាន់តែទទួលបានប្រជាប្រិយភាពខ្ពស់។

ជាមួយគ្នានេះដែរ ទន្ទឹមនឹងភាពលេចធ្លោទាំងនេះ យើងងាកមកចាប់អារម្មណ៍ពីសកម្មភាពរបស់លោក ពេលរាំវិញម្ដង វាជាចំណុចពិសេសមួយ ដែលអ្នកគាំទ្រអាចនឹងមិនចាប់អារម្មណ៍ពីមុនមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តើចំណុចពិសេសអ្វីខ្លះ ដែលអ្នកគាំទ្រមិនធ្លាប់ចាប់អារម្មណ៍រាល់ពេល Jimin រាំ?

ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាព និងការបង្ហាញដូចខាងក្រោម ៖

១. ការបង្វិលខ្លួន

ជាលក្ខណៈពិសេសមួយ ហើយក៏ជារឿងដែលមិនធម្មតាឡើយ ព្រោះមិនមែនគ្រប់គ្នានោះទេ ដែលសុទ្ធតែអាចធ្វើបាន។ Jimin តែងតែបង្វិលខ្លួនរបស់លោក ដើម្បីផ្លាស់ប្ដូរ ទៅកាន់ទីតាំងថ្មីមួយទៀត ពេលកំពុងរាំ។ ចលនាបែបនេះមានតែអ្នកមានបទពិសោធន៍ និងមានថាមពលខ្ពស់ប៉ុណ្ណោះ ដែលអាចធ្វើបាន ដោយឡែក Jimin លោកអាចធ្វើវាបានដោយមិនបាច់ប្រឹង។

Jimin

២. ចលនារំកិលខ្លួន

នេះគឺជាវិធីមួយទៀតដែល Jimin ធ្វើចលនាពីចំណុច A ទៅចំណុច B គឺដោយរអិលដើម្បីរំកិលខ្លួន។ ពិតជាអស្ចារ្យខ្លាំងណាស់ ចំពោះការផ្លាស់ប្ដូរទីតាំង ដោយការប្រើវិធីនេះ Jimin បានប្រើប្រាស់ទេពកោសល្យមួយនេះ នាំដងខ្លួនរបស់លោកផ្លាស់ទីបានរហ័សបំផុត។​

Jimin

 ៣. ល្បឿនលឿន

ជាក់ស្ដែង ទោះជា Jimin នៅរយៈចម្ងាយឆ្ងាយប៉ុណ្ណាក៏ដោយ ដើម្បីមកឈរនៅទីតាំងថ្មី Jimin តែងតែប្រើប្រាស់ជើងដ៏មានថាមពលរបស់លោក រត់មកទីតាំងថ្មីនោះយ៉ាងលឿនបំផុត។ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ លោកមិនដែលខកខានឡើយ ចំពោះការចាប់ផ្តើមរាំម្ដងទៀត។ សកម្មភាពនេះ វាដូចជាលោកមិនបានធ្វើដំណើរយ៉ាងដូច្នេះដែរ ព្រោះល្បឿនផ្លាស់ទីរបស់លោក ពិតជាលឿនខ្លាំងណាស់៕

Jimin

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]