បរទេស៖ កាលពីថ្មីនេះ មានវីដេអូព្រឺក្បាលមួយត្រូវបានចែកចាយព្រោងព្រាតពេញបណ្តាញសង្គមនាៗជាច្រើន ដែលបង្ហាញពីនារីម្នាក់បានថតវីដេអូជាប់ខ្មោច ខណៈពេលចូលទៅក្នុងមន្ទីរពេទ្យមួយដែលមានសភាពចាស់ទ្រុឌទ្រោមខ្លាំងនិង ទំនងជាបោះបង់ចោលរួមមកហើយ។

ដោយឡែក នារីម្នាក់ឈ្មោះថា Kayleigh Love ដែលជាអ្នកសើបអង្កេតទៅលើរឿងអបិយជំនឿផ្លូវងងឹត បានដើរចូលទៅក្នុង មន្ទីរពេទ្យមួយដែលមានលក្ខណៈកខ្វក់​ និងមានដីធូលី គ្រប់ទីកន្លែង ដោយមើលទៅគឺ១០០ភាគរយត្រូវបោះបង់ចោលតែម្តង។ ខណៈដែលនារីម្នាក់នេះ​ ចាប់ពេលដើរចូល នាងក៏បានលើកកាំមេរ៉ាមកថត នៅបរិវេណខាងក្នុងដំបូងៗគឺមិនមានអ្វីចំឡែកនោះទេ ប៉ុន្តែរំពេចនោះស្ថានការណ៍ក៏បានផ្លាស់ប្តូរមួយរំពេច ដោយសង្កេតឃើញថាដូច្នេះជាមានមនុស្សស្រីម្នាក់ស្លៀករ៉ូបពណ៍សឈរសម្លឹងមើលមកកាំមេរ៉ាហើយ ក៏ដើរចូលបន្ទប់ដែលនៅក្បែរនោះបាត់ស្រមោលឈឹងតែម្តង ដោយ Kayleigh Love ប្រាកដក្នុងចិត្តច្បាស់ណាស់ថា ខ្លួនដើរចូលក្នុងកន្លែងនោះតែម្នាក់ឯងប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះបីជាយ៉ាងណាក៏ដោយនៅពេល នារីម្នាក់នេះ កាន់កាំមេរ៉ាថត គឺខ្លួនហាក់ដូចជាគ្មានឃើញអ្វីនោះទេ ប៉ុន្តែនៅពេលដែលយក វីដេអូមកមើលបានញ៉ាក់សាច់តែម្តង សូម្បីពេលដែលត្រូវ Edit វីដេអូនោះឲ្យ មានលក្ខណៈយឺតជាងមុន ដើម្បីឲ្យអ្នកទស្សនាបានឃើញខ្មោចច្បាស់ៗនោះ ក៏នាងមានអារម្មណ៍ថាមិនសូវស្រួលក្នុងខ្លួនផងដែរ៕

គួររម្លឹកដែរថា Kayleigh Love  មិនបានបញ្ជាក់ថាមន្ទីរពេទ្យនេះមានឈ្មោះអ្វីហើយ នៅទីណានោះទេ ប៉ុន្តែតាមទីតាំងមានមនុស្សជាច្រើនបានសង្ស័យថា មន្ទីរពេទ្យឈ្មោះថា Mid Wales ដែលបានបើកក្នុងឆ្នាំ​១៩០៣ ហើយត្រូវបានបោះបង់ចោលក្នុងឆ្នាំ១៩៩៩ ដោយគ្មាននរណាម្នាក់ពីមូលហេតុពីក្រោយរឿងដែលវាត្រូវបានបិទនោះឡើយ៕

សូមចូលទស្សនារូបភាពនិង វីដេអូនខាងក្រោម៖

 Kayleigh Love
សកម្មភាពដំបូង (មិនមានអ្វី)
ចាប់ផ្តើមឃើញមនុស្សស្រីស្លៀកសឈរនៅមាត់ទ្វារ
ចាប់ផ្តើមឃើញមនុស្សស្រីស្លៀកសឈរនៅមាត់ទ្វារ(ក្នុងរង្វង់)
វីដេអូទាំងស្រុង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]