ពិភពលោក៖ មកទល់បច្ចុប្បន្ន Elon Musk បានក្លាយជាមហាសេដ្ឋីលំដាប់ទី១ពិភពលោក ដោយបានវ៉ាដាច់ លោក Jeff Bezos ដែលនឹងត្រូវធ្លាក់មកលំដាប់ទី២ក្នុងតារាងនៃមហាសេដ្ឋីពិភពលោក។ បច្ចុប្បន្ននេះ ទ្រព្យសម្បត្តិសរុបរបស់ Elon Musk គឺមានចំនួនច្រើនមហាសាលដល់ទៅ ១៩៥ កោដិឯណោះ គិតមកត្រឹមថ្ងៃទី ០៨ ខែ មករា ឆ្នាំ២០២១ នេះ។

បើគេគិតក្នុងឆ្នាំ២០២០​ សហរដ្ឋអាមេរិកគឺជាប្រភពទី១ ដែលមានមហាសេដ្ឋីច្រើនជាងគេបំផុត ដោយឈរលំដាប់ទី ២គឺ មហាយក្សប្រចាំអាស៊ី គឺប្រទេសចិន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមនេះគឺជាប្រទេសដែលមានមហាសេដ្ឋីច្រើនជាងគេ៖

១. សហរដ្ឋអាមេរិក មានមហាសេដ្ឋីចំនួន ៦១៤ នាក់

២. ប្រទេសចិន មានមហាសេដ្ឋីចំនួន ៣៨៩ នាក់

៣.​ ប្រទេសអាល្លឺម៉ង់ មានមហាសេដ្ឋីចំនួន ១០៧​ នាក់

៤. ប្រទេសឥណ្ឌា មានមហាសេដ្ឋី ចំនួន ១០២ នាក់

៥. ប្រទេសរុស្ស៊ី មានមហាសេដ្ឋីចំនួន ៩៩​ នាក់

៦. តំបន់រដ្ឋបាលពិសេសរបស់ប្រទេសចិន គឺ ហុង កុង មានមហាសេដ្ឋីចំនួន ៦៦ នាក់

៧. ប្រទេសប្រេស៊ីល មានមហាសេដ្ឋីចំនួន ៤៥​​ នាក់

៨. ចក្រភពអង់គ្លេស មានមហាសេដ្ឋីចំនួន ៤៥ នាក់

៩. ប្រទេសកាណាដា មានមហាសេដ្ឋីចំនួន ៤៤ នាក់

១០. ប្រទេសបារាំង មានមហាសេដ្ឋីចំនួន ៣៩ នាក់

វាមិនមានអ្វីគួរឱ្យចម្លែកឡើយដែល សហរដ្ឋអាមេរិក និង ប្រទេសចិន ជាប្រទេសមានមហាសេដ្ឋីច្រើនជាងគេបំផុត ដោយសារប្រទេសមហាយក្សទាំងពីរនេះ មានប្រជាជនក៏ច្រើន និង ថែមទាំងជាយក្សរបស់សេដ្ឋកិច្ចពិភពលោកផងដែរ។

បញ្ជីនៃកំពូលមហាសេដ្ឋីទាំង២០ របស់ពិភពលោក៖

​១. លោក Elon R Musk ជាម្ចាស់ក្រុមហ៊ុន Tesla និង ក្រុមហ៊ុនអវកាស SpaceX មានទីស្នាក់នៅសហរដ្ឋអាមេរិក ដោយសព្វថ្ងៃ លោកមានទ្រព្យសម្បត្តិសរុប ១៩៥ កោដិដុល្លារ។​

លោក Elon Musk 

២. លោក Jeff Bezos ជាម្ចាស់ក្រុមហ៊ុន Amazon បច្ចុប្បន្ន លោកមានទ្រព្យសម្បត្តិចំនួន ១៨៥ កោដិដុល្លារ។

លោក Jeff Bezos

៣. លោក Bill Gates ជាម្ចាស់ក្រុមហ៊ុន Microsoft ។ គួរបញ្ជាក់ផងដែរថា Bill Gates ធ្លាប់ជាមហាសេដ្ឋីលំដាប់ទី១ របស់ពិភពលោក ប៉ុន្តែសព្វថ្ងៃនេះ លោកបានធ្លាក់មកចំណាត់លេខ៣ ហើយមានទ្រព្យសម្បត្តិសរុបចំនួន ១៣៤ កោដិដុល្លារ។

លោក Bill Gates

៤. លោក Bernard Arnault & Family លោក និងគ្រួសារគឺជាមហាសេដ្ឋីប្រទេសបារាំង ជាម្ចាស់ក្រុមហ៊ុនផលិតផលទំនើបរបស់បារាំង ដូចជា Louis Vuiton , Dior, Fendi ជាដើម។ សព្វថ្ងៃ លោកមានទ្រព្យសម្បត្តិសរុប ១១៦ កោដិដុល្លារ។

លោក Bernard Arnault

៥. លោក Mark Zuckerberg លោកគឺជាម្ចាស់ក្រុមហ៊ុន Facebook។ មកទល់ពេលនេះលោកមានទ្រព្យសម្បត្តិចំនួន ១០២.៨ កោដិដុល្លារ។

លោក Mark Zuckerberg

៦. លោក Zhong Nanshan គឺជាម្ចាស់ក្រុមហ៊ុនភេស្ជជៈដ៏ធំ Nongfu Spring  របស់ប្រទេសចិន និង ជាម្ចាស់ក្រុមហ៊ុនថ្នាំសាស្រ្តឈ្មោះថា Wantai។ លោកជាមនុស្សដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតប្រចាំប្រទេសចិន និង អាស៊ីផងដែរ។ បច្ចុប្បន្ននេះ លោក​មានទ្រព្យសម្បត្តិចំនួន ៩៣.១ កោដិដុល្លារ។

លោក Zhong Nanshan

៧. លោក Warren Buffett ជាម្ចាស់ក្រុមហ៊ុន Berkshire Hathaway របស់អាមេរិក។ សព្វថ្ងៃនេះ លោកមានទ្រព្យសម្បត្តិចំនួន ៨៨.២ កោដិដុល្លារ។

លោក Barren Buffett

៨. លោក Larry Page  លោកគឺជាម្ចាស់​ភាគហ៊ុនក្រុមហ៊ុន Google។​ លោកគឺជាអ្នកវិទ្យាសាស្រ្តកុំព្យូទ័រ និង សហគ្រិនអ៊ិនធើណែតផងដែរ។ លោកមានទ្រព្យសម្បត្តិសរុប៨៣.៦ កោដិដុល្លារ។

លោក Larry Page

៩. លោក Sergey Brin ជាសហករបង្កើតក្រុមហ៊ុន Google មកទល់បច្ចុប្បន្ននេះ លោកមានទ្រព្យសម្បត្តិសរុប ៨១ កោដិដុល្លារ។

  លោក Sergey Brin

១០.លោក Larry Ellison លោកគឺជាម្ចាស់ក្រុមហ៊ុន Oracle Corporations សព្វថ្ងៃ លោកមានទ្រព្យសម្បតិ្តចំនួន ៧៩.១ កោដិដុល្លារអាមេរិក។

  លោក Larry Ellison

១១. លោក Steve Ballmer គឺជាអតីតនាយកប្រតិបត្តិនៃក្រុមហ៊ុន Microsft និង ជាអ្នកវិនិយោគ និង ពាណិជ្ជករ។ សព្វថ្ងៃ លោក មានទ្រព្យសម្បត្តិចំនួន ៧៩.១ កោដិដុល្លារអាមេរិក។

  លោក Steve Ballmer

១២. លោក Francoise Beettencourt Meyers and Family លោកគឺជាម្ចាស់ក្រុមហ៊ុន L’Oreal របស់បារាំង បច្ចប្បន្ននេះលោកមានទ្រព្យសម្បត្តិចំនួន ៧៥.៤ កោដិដុល្លារអាមេរិក។

  លោកស្រិ Francoise Beettencourt Meyers 

១៣. លោក Mukesh Ambani លោកគឺជាមហាសេដ្ឋីរបស់ឥណ្ឌា ជាម្ចាស់ក្រុមហ៊ុន Reliance Industries Ltd និង ក្រុមហ៊ុន Fortune Global 500។ សព្វថ្ងៃនេះ លោកមានទ្រព្យសម្បត្តិសរុបចំនួន ៧៣.៤ កោដិដុល្លារអាមេរិក។

  លោក Mukesh Ambani

១៤. លោក Amancio Ortega គឺជាមហាសេដ្ឋីរបស់អេស្ប៉ាញ និងជាម្ចាស់ក្រុមហ៊ុនZara ជាសហផលិតករក្រុមហ៊ុន Inditex Group ដោយបច្ចុប្បន្ន លោកមានទ្រព្យសម្បត្តិសរុបចំនួន ៦៧.១ កោដិដុល្លារអាមេរិក។

  លោក Amancio Ortega

១៥. លោក Rob Walton គឺជាមហាសេដ្ឋីពិភពដែលមានទ្រព្យសម្បត្តិសរុបចំនួន ៦៣.៩ កោដិដុល្លារអាមេរិក។ សព្វថ្ងៃ លោកជាម្ចាស់សហគ្រាស Walmart របស់អាមេរិក។

  លោក Rob Walton

១៦. លោក Jim Walton គឺជាមហាសេដ្ឋីដែលមានទ្រព្យសម្បតិ្តសរុបចំនួន ៦៣.៧ កោដិដុល្លារអាមេរិក។ លោកគឺជាអ្នកទទួលកេរ្តិ៍មរតកពីសហគ្រាស Walmart ដ៏ធំរបស់អាមេរិក។

  លោក Jim Walton

១៧. លោកស្រី Alice Walton គឺជាមហាសេដ្ឋីស្រីដែលមានទ្រព្យសម្បត្តិសរុបចំនួន ៦៣.៥ កោដិដុល្លារអាមេរិក។ លោកស្រីគឺជាម្ចាស់សហគ្រាសរួម និង ជាអ្នកទទួលកេរ្តិ៍មរតករបស់ Walmart ផងដែរ។

  លោកស្រី Alice Walton

១៨.  លោក Colin Huang គឺជាមហាសេដ្ឋីរបស់ប្រទេសចិន ដែលមានទ្រព្យសម្បត្តិចំនួន ៦៣.៥ និង ជាម្ចាស់ក្រុមហ៊ុន e-commerce​ ដែលមានឈ្មោះថា Pinduoduo ដ៏ធំប្រចាំប្រទេសចិនផងដែរ។

  លោក Colin Huang

១៩. លោក Charles Koch គឺជាមហាសេដ្ឋីអាមេរិក ដែលមានទ្រព្យសម្បត្តិសរុបចំនួន ៥៨.៤ កោដិដុល្លារអាមេរិក។ សព្វថ្ងៃ លោកគឺជាម្ចាស់ភាគហ៊ុនក្រុមហ៊ុន និង ជា CEO របស់ក្រុមហ៊ុន Koch industries ។

លោក Charles Koch

២០. លោកស្រី Julia Flesher Koch គឺជាមហាសេដ្ឋីអាមេរិកដែលមានទ្រព្យសម្បត្តិសរុបចំនួន ៥៨.៤ កោដិដុល្លារអាមេរិក។ សព្វថ្ងៃនេះ លោកស្រីគឺជា ម្ចាស់ភាគហ៊ុនក្រុមហ៊ុន Koch Industries ផងដែរ។

  លោកស្រី Julia Flesher Koch

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]