បរទេស៖ រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បានធ្វើការអះអាងក្នុងសុន្ទរកថាមួយនៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃអង្គារថា ក្រុមភេរវករអាល់កៃដា បានបង្កើតមូលដ្ឋានថ្មីនៅក្នុងប្រទេសអ៊ីរ៉ង់ ហើយលោកព្រមទាំងបានជំរុញឱ្យអាមេរិកនិងប្រទេសសេរីទាំងអស់ ត្រូវបំផ្លាញទំនាក់ទំនងរវាងអ៊ីរ៉ង់និងក្រុមអាល់កៃដា។
លោក Pompeo ក៏បានបន្ថែមដែរថា បងធំទី២របស់ក្រុមអាល់កៃដា ត្រូវបានសម្លាប់នៅអ៊ីរ៉ង់កាលពីខែសីហា។ ហើយបុគ្គលនោះ គឺជាមេខ្លោងម្នាក់ដែលនៅពីក្រោយការវាយប្រហារដោយគ្រាប់បែកលើស្ថានទូតអាមេរិក ក្នុងប្រទេសកេនយ៉ា និងតង់សានីក្នុងឆ្នាំ ១៩៩៨។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សឆ្លើយតបទៅនឹងបញ្ហានេះ ខាងភាគីអ៊ីរ៉ង់បានចេញមុខច្រានចោលការចោទប្រកាន់នេះ ដោយលើកឡើងថាវាជាការបំផ្លើស ហើយអាមេរិកក៏មិនមានភ័ស្តុតាងណាមួយ ដែលអាចបញ្ជាក់ឱ្យស្របតាមការអះអាងរបស់ខ្លួនបានដែរ។
គួរជម្រាបដែរថា ខណៈថ្ងៃផុតកំណត់នៃការកាន់តំណែងជាប្រធានាធិបតីរបស់លោក ដូណាល់ ត្រាំ កាន់តែខិតជិតមកដល់ សហរដ្ឋអាមេរិករិតតែបន្តដាក់សម្ពាធលើអ៊ីរ៉ង់។ ហើយកាលពីសប្តាហ៍មុន ប្រទេសមហាអំណាចមួយនេះ បានសម្រេចប្រកាសដាក់ទណ្ឌថ្មីៗដល់ប្រទេសអ៊ីរ៉ង់បន្ថែមទៀត ដោយយកលេសថា ជាការទប់ស្កាត់រដ្ឋាភិបាលទីក្រុងតេហេរ៉ង់ កុំឱ្យគាំទ្រដល់ក្រុមភេរវករបរទេស៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]