កូរ៉េខាងត្បូង៖​  នៅថ្ងៃទី ១៣ ខែមករា គេហទំព័រ Naver បានរាយការណ៍មកថា​ នៅលើប៉ុស្តិ៍ទូរទស្សន៍មួយ តារាសម្តែងស្រី Lee Se Young បានចែករំលែកវីដេអូ ក៏ដូចជាកិច្ចសំភាសន៍ នៃអំពីបទពិសោធន៍នៃវះកាត់ កែសម្ផស្សរបស់នាង។

ថ្មីៗនេះ ការផ្លាស់ប្តូររូបរាងថ្មី របស់តារាស្រីកើតនៅឆ្នាំ ១៩៨៨ រូបនេះ បានបណ្តាលឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង នៅក្នុងបណ្តាញអ៉ីនធើណែត ក្នុងប្រទេសកូរ៉េ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងវីដេអូនោះ Lee Se Young បានបង្ហើបថា រូបនាងបានធ្វើការវះកាត់ត្រង់កន្លែងភ្នែក ជាមួយកាត់ត្របកភ្នែក ឲ្យមានត្របក និងកែរាងមុំឲ្យធំជាងមុនបន្តិច ដើម្បីបានបង្ហាញភាពជឿជាក់ លើទម្រង់ភ្នែកថ្មីរបស់នាងទៅកាន់អ្នកគាំទ្រ។

តួយ៉ាងនៅពេលត្រូវបានសួរដោយទស្សនិកជន ថាហេតុអ្វីបានជានាងសម្រេចចិត្ត ធ្វើការវះកាត់កែសម្ផស្ស?

នៅពេលនោះ នាងបានលើកឡើងថា ៖

Lee Se Young 

មិនត្រឹមតែប៉ុណ្ណោះនាងក៏បានបន្ថែមទៀតថា ចាប់តាំងពីចូលប្រឡូកក្នុងពិភពសិល្បៈមក នាងត្រូវស៊ូទ្រាំនឹងមតិអវិជ្ជមានជាច្រើនរាប់មិនអស់ ដែលសំដៅទៅលើរូបរាងមិនសូវស្អាតរបស់នាង ហេតុដូច្នេះ នាងត្រូវបង្ខំចិត្តប្តូរឱ្យត្រូវនឹងស្តង់ដារសម្រស់ របស់មនុស្សស្រីទូទៅ នាពេលបច្ចុប្បន្ន។

គួរបញ្ជាក់ថា តារាសម្តែងស្រីរូបនេះ បានសាងកេរ្តិ៍ឈ្មោះល្បីល្បាញ  បន្ទាប់ពីបានចូលរួមសម្តែង ក្នុងកម្មវិធី SNL Korea។ ជាមួយគ្នានេះដែរ រូបនាងបានធ្វើឲ្យមហាជនចាប់អារម្មណ៍ ក្នុងរឿងភាគកូរ៉េមួយចំនួន ដូចជា Reply 1988 និង Man Who Sets the ជាដើម៕

សូមទស្សនារូបភាពខាងក្រោម៖

Lee Se Young ពីមុន
Lee Se Young ពីមុន
Lee Se Young បន្ទាប់ពីកែមុខ
មុន និង ក្រោយ ន្ទាប់ពីកែមុខ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]