អាកាសធាតុចុះត្រជាក់ គួបផ្សំប្រព័ន្ធការពាររាងកាយក្មេងខ្សោយផងនោះ ជំងឺផ្តាសាយនឹងវាយលុកលើក្មេងៗ។ ទោះជាបែបនេះក្តី យើងនៅតែអាចការពារកូនជាទីស្រលាញ់ពីជំងឺផ្តាសាយបាន ដោយធ្វើតាម ៥ ចំណុចខាងក្រោមនេះ។
១. បំបៅដោះកូន
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមគោលការណ៍របស់អង្គការសុខភាពពិភពលោក (WHO) តម្រូវឲ្យម៉ាក់ៗបំបៅដោះកូនយ៉ាងហោចណាស់ ៦ខែដែរ ដោយហេតុថា ទឹកដោះម្តាយល្អ និងមានសុវត្ថិភាពចំពោះទារកបំផុត។
សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ប្រធានផ្នែករោគស្ត្រី នៃមន្ទីរពេទ្យកាល់ម៉ែត លើកឡើងថា កាលណាកូនបានបៅទឹកដោះម្តាយតែមួយមុខគត់រយៈពេល ៦ ខែ ដំបូងជួយឲ្យសុខភាពរឹងមាំ កាត់បន្ថយអត្រាមរណៈរបស់កុមារតូចៗ ព្រមទាំងអាចបង្ការជំងឺជាច្រើនដូចជា៖
– មិនងាយទល់លាមក
– កម្រឈឺពោះរាករូស
– មិនបណ្ដាលឲ្យរលាករន្ធគូទ
– មិនមានជំងឺខ្វះជាតិដែក ស្លេកស្លាំង
– ទឹកដោះម្ដាយមានសារធាតុការពារទប់ទល់នឹងមេរោគ ដែលបណ្ដាលឲ្យ ក្អក ផ្ដាសាយ
– អាចសង្គ្រោះជីវិតកូនពីការស្លាប់ដោយការចម្លងរោគ
– ការពារជំងឺផ្លូវដង្ហើមបានមួយភាគ
– គ្មានបញ្ហាប្រព័ន្ធរំលាយអាហារ
– ក្រពះ-ពោះវៀន មានសុខភាពល្អ។
២. កុំនាំកូនទៅជិតអ្នកជំងឺ
យើងដឹងហើយថា ក្មេងមានប្រព័ន្ធការពាររាងកាយខ្សោយណាស់ ងាយនឹងទទួលរងនូវការវាយប្រហារពីមេរោគផ្សេងៗ។ បែបនេះហើយ យើងត្រូវថែទាំកូនឲ្យបានដិតដល់ ចៀសវាងការនាំកូនទៅអ្នកជំងឺ ដែលអាចឆ្លងរោគពីអ្នកជំងឺទាំងនោះមកកូនយើង។
៣. ចាក់វ៉ាក់សាំងការពារជំងឺផ្តាសាយធំ
បើកូនអាយុលើសពី ៦ ខែ យើងអាចនាំកូនទៅចាក់វ៉ាក់សាំងការពារជំងឺផ្តាសាយធំ។ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិក (CDC) លើកឡើងថា ក្មេងកើតផ្តាសាយធំមានគ្រោះថ្នាក់ជាងជំងឺផ្តាសាយធម្មតា ពិសេសក្មេងដែលមានអាយុតិចជាង ៥ឆ្នាំ។ វិធីល្អបំផុតក្នុងការពារកូនជាទីស្រលាញ់ពីជំងឺផ្តាសាយធំ គឺត្រូវចាក់វ៉ាក់សាំងការពារ ដែល CDC បានណែនាំឲ្យក្មេងអាយុចាប់ពី ៦ខែឡើងទៅត្រូវចាក់វ៉ាក់សាំងការពារជំងឺផ្តាសាយធំរៀងរាល់ឆ្នាំ។
៤. លាងសម្អាតដៃនឹងសាប៊ូឲ្យញឹកញាប់
មុនចាប់ព បីកូន ឬបញ្ចុកអាហារកូន យើងត្រូវលាងដៃសម្អាតជាមុន ចំណែកកូនក៏ត្រូវលាងសម្អាតដៃកូនឲ្យបានញឹកញាប់ដែរ ព្រោះក្មេងរពឹស កាលណាដៃទៅចាប់កាន់របស់កង្វក់ មកលូកមាត់ ឬចាប់កាន់ចំណីញ៉ាំ អាចនឹងមានបញ្ហាសុខភាព។
៥. កុំនៅជិតអ្នកជក់បារី
នៅក្នុងផ្ទះបើមានសមាជិកគ្រួសារណាម្នាក់ជក់បារី ត្រូវប្រញាប់ឲ្យផ្តាច់ភ្លាម ឬនាំកូនទៅឲ្យឆ្ងាយពីអ្នកជក់បារី បើមិនដូច្នេះទេកូនយើងអាចស្រូបផ្សែងបារីទាំងនេះ ងាយនឹងមានបញ្ហាក្អក ផ្តាសាយ រលាកទងសួត ឬឆ្លងរោគផ្សេងៗតាមផ្លូវដង្ហើមជាងក្មេងដែលមិនបានស្រូបផ្សែងបារី។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]