ឧត្តរមានជ័យ: កាលពីពេលថ្មីៗនេះ ព្រះចៅអធិការ និងជាអតីត ព្រះមេគណខេត្ត ឧត្តរមានជ័យ លោកឪ ប៊ុនសាលួត បានសម្រេចចិត្តភ្ជាប់ពាក្យជាមួយគូដណ្តឹងយ៉ាងអធិកអធមនៅក្នុង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលបានបង្កជារឿងមួយដ៏គួរឲ្យចាប់អារម្មណ៍នៅក្នុងបណ្តាញសង្គម។
គួរកត់សម្គាល់ផងដែរថា លោកឪ ប៊ុន សាលួត លោកធ្លាប់បានបួសអស់រយ:ពេល៣០វស្សា ព្រមទាំងជាស្ថាបនិកសង្ឃសហគមន៍រុក្ខាវ័ន បានលាចាកសិក្ខាបទមកជាគ្រហស្ថ តាំងតែពីថ្ងៃទី២៦ ខែវិចិ្ឆកា ឆ្នាំ២០២០មកម្ល៉េះ។លោកឪ ប៊ុនសាលួត ក៏បានបញ្ជាក់បន្ថែមផងដែរថា:
ក្រោយពេលដែលព្រះអង្គសឹកបានមួយខែ ឥលូវនេះលោកឪមានគូដណ្តឹង ព្រមទាំងចូលរួមក្នុងពិធីភ្ជាប់ពាក្យ បង្កជាការភ្ញាក់ផ្អើលដល់មហាជន ចំពោះសម្រស់គូដណ្តឹងរបស់លោកឪដ៏សែនស្រស់ស្អាត សម្បុរស រីឯលោកឪវិញមានសម្បុរខ្មៅ និងរាងមានវ័យចាស់ជាងគូដណ្តឹងរបស់លោកឪឆ្ងាយបន្តិច។
ចង់ដឹងថាតើ សម្រស់របស់គូដណ្តឹងរបស់លោកឪស្រស់ស្អាតប៉ុណ្ណា ខាងក្រោមនេះជារូបថតនៃពិធីភ្ជាប់ពាក្យរបស់លោកឪ ជាមួយគូដណ្តឹង:
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]