កូរ៉េខាងត្បូង ៖ ជាការពិតណាស់ BTS គឺជាសិល្បករកូរ៉េដំបូងគេបង្អស់ ដែលបានបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីៗជាច្រើនហូរហែលើឧស្សាហកម្ម Kpop ដ៏ល្បីល្បាញមួយនេះ។

 BTS
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា ក្រៅពីមានទេពកោសល្យដ៏អស្ចារ្យពាក់ព័ន្ធនឹងផ្នែកនេះហើយ អ្វីដែលកាន់តែពិសេសទៅទៀតនោះ គឺក្រុមចម្រៀងដ៏មានប្រជាប្រិយភាពមួយនេះ ក៏ជាតំណាងសិល្បករដែលនាំកិត្តិយស និងមុខមាត់ជូនប្រទេសជាតិទៀតផង។

 BTS

ជាក់ស្ដែង នៅថ្ងៃទី១៣ ខែ មករា ឆ្នាំ​ ២០២១ ម្សិលមិញនេះ កម្មវិធីប្រគល់ពាន លើកទី ១០ របស់ Gaon Chart Music Awards បានប្រកាសពានរង្វាន់ជូនដល់សិល្បករឆ្នើមជាច្រើន ក្នុងនោះផងដែរ BTS ទទួលបានពានរង្វាន់ពីកម្មវិធីនេះរួមមាន ៖

១. ពាន Songs of the Year | Monthly បានទៅលើ បទ ON សម្រាប់ខែ កុម្ភៈ បទ Dynamite សម្រាប់ខែ សីហា និងបទ Life Goes សម្រាប់ខែ​វិច្ឆិកា

២. ពាន Albums of the Year | Quarterly ៖ First Quarter សម្រាប់អាល់ប៊ុម Map of the Soul: 7 និង Fourth Quarter សម្រាប់អាល់ប៊ុម BE

៣. ពាន Retail Album of the Year  សម្រាប់អាល់ប៊ុម Map of the Soul: 7

សូមអបអរ BTS ចំពោះកំណត់ត្រាថ្មីនេះ!

BTS

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]