កើតមុនមិនត្រឹមតែធ្វើឲ្យបាត់បង់សោភណ្ឌភាពប៉ុណ្ណោះទេ គ្នាយើងខ្លះពេលមុនជាទៅវិញ ស្បែកខូច ទៅជាខូងៗ។ បញ្ហាកើតមុន ធ្វើឲ្យស្បែកមុខទៅជាខូងៗនេះបណ្តាលមកពីមូលហេតុអី? ចុះមានវិធីការពារទេ?
លោកវេជ្ជបណ្ឌិត ហេង យូសេង ឯកទេសជំងឺស្បែក និងសម្ផស្ស បានពន្យល់ថា មុនជាជំងឺស្បែកម្យ៉ាង ច្រើនកើតលើមនុស្សពេញវ័យ ក្នុងនោះ ៨០% បណ្តាលមកពីអ័រម៉ូន។ “នៅពេលគាត់គ្រប់អាយុអ័រម៉ូនភេទ ធ្វើឲ្យការបញ្ចេញជាតិខ្លាញ់នៅលើផ្ទៃមុខ និងដងខ្លួនច្រើនខុសពីធម្មតា នៅពេលហ្នឹងមានការស្ទះខ្លះ ខ្លាញ់ចេញមកមិនទាន់ ស្ទះក្រពេញខ្លាញ់ កើតទៅជាគ្រាប់មុន”។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោកវេជ្ជបណ្ឌិតបានលើកឡើងថា មុនមានច្រើនប្រភេទ តែបើយើងកើតមុនប្រភេទក្បាលធំៗ ខ្ទុះ មានដុំពក ឬដុំគីស ពេលជាទៅវិញនឹងបន្សល់ស្លាកស្នាម ស្បែកគ្រើម ឬទៅជាខូងៗ។
ទោះបីជាកើតមុនប្រភេទណាក៏ដោយ លោកវេជ្ជបណ្ឌិតណែនាំកុំឲ្យយើងឧស្សាហ៍កេះញេចមុន ដែលធ្វើឲ្យស្បែកមុខកាន់តែធ្ងន់ធ្ងរ មុនកើតច្រើនឡើង។ “តាមទម្លាប់ឲ្យតែកើតមុនហើយ គ្នាយើងនៅមិនសុខទេ រពឹសដៃកេះញេចមិនឈប់សោះ ធ្វើឲ្យកើតមុនកាន់តែធ្ងន់ធ្ងរ ស្បែកមុខងាយនឹងឆ្លងបាក់តេរីផ្សេងៗ គួបផ្សំនឹងក្រចកយើងកខ្វក់ទៀតនេះ ស្បែកមុខទៅជាក្រហម ឬហើម ឯមុនកាន់កើតមុនច្រើនឡើងៗ”។
បញ្ហាមួយទៀតដែលធ្វើឲ្យកើតមុនស្បែកមុខទៅជាខូងៗនោះ មកពីកើតមុនមិនឆាប់ព្យាបាល។ លោកវេជ្ជបណ្ឌិតថា បើសិនឃើញមុខឡើងមុនយើងប្រញាប់ព្យាបាលភ្លាម កុំបណ្តោយទុកយូរ ដើម្បីបង្ការកុំឲ្យថ្ងៃក្រោយទៅមានស្នាមនៅផ្ទៃមុខច្រើន ជាពិសេសយើងទុកដល់ឡើងខ្ទុះធំៗច្រើន ដល់ទៅជាទៅ មុខខូង ដែលយើងចំណាំហៅថាមុខខ្មូត ក្រពឹតៗផតៗ ដោយសារស្នាមមុន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]