ប៉េកាំង៖ ក្រុមហ៊ុន Foxconn របស់តៃវ៉ាន់ និងក្រុមហ៊ុនផលិតរថយន្តចិន Zhejiang Geely Holding Group បាននិយាយនៅថ្ងៃពុធទី13 ខែមករា ថាពួកគេនឹងរួមដៃគ្នាដើម្បីផ្តល់នូវកុងត្រាកិច្ចសន្យាផលិត សម្រាប់ក្រុមហ៊ុនផលិតរថយន្តដទៃ។
ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកគេនឹងកាន់កាប់ 50 ភាគរយនៃការបណ្តាក់ទុន ដែលនឹងផ្តល់សេវាប្រឹក្សាយោបល់លើបច្ចេកវិទ្យាយានយន្តអគ្គិសនី (EV) ដល់ក្រុមហ៊ុនផលិតរថយន្តផ្សេងៗ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនេះគឺជាការផ្លាស់ប្តូរចុងក្រោយបង្អស់របស់ក្រុមហ៊ុន Foxconn ដែលជាអ្នកផ្គត់ផ្គង់ដ៏ធំរបស់ក្រុមហ៊ុន Apple Inc ចូលទៅក្នុងទីផ្សារផលិតឡានបន្ទាប់ពីមានទំនាក់ទំនងជាមួយក្រុមហ៊ុនឡានអគ្គិសនីចិន Byton ដែលបានកើតឡើងចំពេលមានរបាយការណ៍ថា Apple ទំនងជានឹងចាប់ផ្តើមផលិតរថយន្តអគ្គិសនីបើកបរដោយខ្លួនឯងនៅឆ្នាំ2024។
ភាពជាដៃគូនេះនឹងអនុញ្ញាតឱ្យក្រុមហ៊ុន Geely ចែករំលែក EV-focused platform ដំបូងរបស់ខ្លួនដែលបានដាក់ឱ្យដំណើរការនៅខែកញ្ញា ជាមួយក្រុមហ៊ុនផលិតរថយន្តផ្សេងទៀត នេះបើយោងតាមប្រភពដែលដឹងពីផែនការរបស់ Geely។
វាក៏ជាកិច្ចព្រមព្រៀងទី2ក្នុងសប្តាហ៍នេះផងដែរ ដែលក្រុមហ៊ុន Geely បានប្រកាសថាខ្លួននឹងចាប់ដៃគូជាមួយក្រុមហ៊ុន search engine យក្សចិន Baidu Inc ដើម្បីផលិតរថយន្តអគ្គិសនី។
ប្រភពមួយដែលបដិសេធមិនបញ្ចេញឈ្មោះបានប្រាប់ឱ្យដឹងថា ក្រុមហ៊ុន Geely ដែលជាម្ចាស់រថយន្ត Volvo និងកាន់កាប់9.7ភាគរយនៃក្រុមហ៊ុន Daimler AG ចង់បង្កើនសមត្ថភាពរោងចក្ររបស់ខ្លួននៅជុំវិញប្រទេសចិន។
ក្រុមហ៊ុន Foxconn ដែលមានឈ្មោះជាផ្លូវការថា Hon Hai Precision Industry Co Ltd បាននិយាយកាលពីខែតុលាថា ខ្លួនមានគោលបំណងផ្តល់គ្រឿងបន្លាស់ និងសេវាកម្មដល់10ភាគរយនៃរថយន្តអគ្គិសនីលើពិភពលោកនៅឆ្នាំ2025-2027។
ភាគហ៊ុនរបស់ Geely បានកើនឡើងមួយភាគរយ គ្រាន់តែចេញព័ត៌មាននេះភ្លាម។ ភាគហ៊ុនរបស់ Foxconn បានឡើងខ្ពស់ជាងមុន2.4ភាគរយមុនការប្រកាសនេះទៅទៀត៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]