អាមេរិក៖ តំណាងរាស្ត្រអាមេរិកបានចោទប្រកាន់ ប្រធានាធិបតី ដូណាល់ ត្រាំ ពីបទញុះញង់ឲ្យមានការបោះបោរនៅកុបកម្មពីវិមានកាពីតូល កាលពីសប្ដាហ៍មុន។ សមាជិកគណបក្សសាធារណរដ្ឋចំនួន១០នាក់បានគាំទ្រគណបក្សប្រជាធិបតេយ្យ ដើម្បីចោទប្រកាន់ប្រធានាធិបតី ដោយសំឡេង២៣២ទល់នឹង១៩៧។ លោក ត្រាំ គឺជាប្រធានាធិបតីទីមួយក្នុងប្រវត្តិសាស្ត្រអាមេរិក ដែលត្រូវបានចោទប្រកាន់ពីរដងឬត្រូវបានចោទប្រកាន់ដោយសភា។
លោក ត្រាំ មកពីគណបក្សសាធារណរដ្ឋនឹងត្រូវប្រឈមមុខនឹងការកាត់ក្ដីមួយ នៅក្នុងព្រឹទ្ធសភា ហើយប្រសិនបើគាត់ត្រូវបានផ្ដន្ទាទោស គាត់អាចនឹងប្រឈមមុខនឹងការហាមឃាត់មិនឲ្យកាន់តំណែងជាថ្មីម្ដងទៀត។ ប៉ុន្តែលោកនឹងមិនចាំបាច់លាឈប់ពីសេតវិមាន មុនអាណត្តិរបស់លោកត្រូវបញ្ចប់ក្នុងមួយសប្ដាហ៍ទៀតនោះទេ ព្រោះព្រឹទ្ធសភានឹងមិនចូលប្រជុំឡើងវិញទាន់ពេលទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក ត្រាំ នឹងចាកចេញពីតំណែងនៅថ្ងៃទី២០ ខែមករា បន្ទាប់ពីការបរាជ័យក្នុងការបោះឆ្នោតរបស់លោកកាលពីខែវិច្ឆិកា ដោយមិនអាចយកឈ្នះលោក ចូ បៃដិន ដែលជាបេក្ខជនមកពីគណបក្សប្រជាធិបតេយ្យ។
សភាដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យបានបោះឆ្នោតកាលពីថ្ងៃពុធ បន្ទាប់ពីការជជែកដេញដោលជាច្រើនម៉ោង នៅពេលកំលាំងឆ្មាំជាតិប្រដាប់អាវុធយាមនៅខាងក្នុងនិងខាងក្រៅវិមានកាពីតូល។ ភ្នាក់ងារ FBI បានព្រមានអំពីការធ្វើបាតុកម្មប្រដាប់អាវុធ ដែលអាចនឹងកើតមាននិងគ្រោងធ្វើនៅរដ្ឋធានីវ៉ាស៊ីនតោននិងរដ្ឋអាមេរិកទាំង៥០ នៅមុនការស្បថចូលកាន់តំណែងរបស់លោក បៃដិន នៅសប្ដាហ៍ក្រោយ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]