កូរ៉េខាងត្បូង ៖ កាលពីថ្ងៃទី ៤ ខែ មករា ឆ្នាំ ២០២១ កន្លងទៅថ្មីៗនេះ តារាចម្រៀងទោល Park Bom និងជាអតីតសមាជិកក្រុម 2NE1 បានបង្ហោះរូបភាពនៅលើគណនី Instagram ផ្ទាល់ខ្លួន ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលអស់បណ្ដាហ្វេនៗ ព្រោះតែរូបរាងថ្មីស្រកទម្ងន់អស់ ១១គីឡូ។
ជាក់ស្ដែង នៅថ្ងៃទី១៣ ខែ មករា ឆ្នាំ ២០២១ ម្សិលមិញនេះ តារាស្រីរូបនេះបានចែករំលែករូបភាពថ្មីបន្ថែមទៀត ដោយបង្ហាញពីរូបរាងថ្មីដ៏ទាក់ទាញយ៉ាងចម្លែក ទាំង Cute គួរឲ្យស្រលាញ់ និងមានមន្ដស្នេហ៍មិនធម្មតាឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះដែរនេះ ហ្វេនៗបានចែកចាយរូបភាពរបស់ Park Bom ជាហូរហែលើបណ្ដាញសង្គម ព្រមទាំងនាំគ្នាបញ្ចេញមតិវិជ្ជមាន ដោយលើកឡើងថា ទោះបីជា Idol របស់ពួកគេមានរូបរាងបែបណា មិនថាពីមុន ឬពេលនេះ ពួកគេនៅតែបន្តការស្រលាញ់ និងគាំទ្រជានិច្ច៕
ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]