បរទេស៖ កាលពីថ្មីៗនេះ នៅលើគណនីអ៊ីនស្តារក្រាមរបស់ តារាម៉ូដែលស្រី Gidi Hadid បានចែករំលែករូបភាព ដែលប្រារព្ធពិធីជប់លៀប ខួបកំណើតដល់មិត្តប្រុសរបស់ខ្លួន ជាតារាចម្រៀង Zayn Malik ឈានចូលវ័យ ២៨ ឆ្នាំ។
នៅក្នុងរូបភាពមួយនេះ អ្នកម្តាយ Gigi បានឈរកៀកដៃយ៉ាងជាប់ Zayn ជាមួយការស្លៀកពាក់គួរឲ្យស្រលាញ់បង្ហាញពីកាយវិការ ពីអារម្មណ៍ផ្អែមល្ហែមចំពោះគ្នា ដែលគេសង្កេតឃើញថា ទោះបីអ្នកទាំងពីរ បានក្លាយជាម្តាយនិងឪពុករបស់គេក្តី ក៏ពួកគេ នៅតែមិនភ្លេចពីផ្តល់ក្តីស្រលាញ់ផងដែរ ជាពិសេសក្នុងថ្ងៃពិសេសបែបនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះ នៅលើ Story ក្នុង អ៊ីនស្តារក្រាម តារាស្រីវ័យ ២៥ ឆ្នាំរូបនេះ ក៏បានបង្ហោះ ទិដ្ឋភាពនៃពិធីជប់លៀងដែលនាងបានរៀបចំយ៉ាងពិសេសសម្រាប់មិត្តប្រុសរបស់នាងយ៉ាងពិសេស ដែលកំពូលតារាបង្ហាញម៉ូដហូលីវូដរូបនេះ បានប្រែក្លាយផ្ទះទៅជាកន្លែងដែលពោរពេញទៅដោយ ម៉ាស៊ីនហ្គេម និង ប៉េងប៉ោង ជាលក្ខណៈឯកជន យ៉ាងសាមញ្ញ តែបែបជីវិតមានសេចក្តីសុខ របស់ពួកគេ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]