អន្តរជាតិ៖ នៅថ្ងៃទី ៧ មករាឆ្នាំ២០២១ លោក Elon Musk បានវ៉ាដាច់លោក Jeff Bezos ដោយបានក្លាយជាមហាសេដ្ឋីលំដាប់ទី១ របស់ពិភពលោក។ ប៉ុន្តែ ជាអកុសល លោក Elon Musk មិនទាន់មានងារមហាសេដ្ឋីលំដាប់ទីមួយបានយូរផង ស្រាប់តែភាគហ៊ុនក្រុមហ៊ុនរបស់លោកធ្លាក់ទុន និង បានខាតទឹកប្រាក់ជិត ១៤ ប៊ីលានដុល្លារអាមេរិក។បន្ទាប់ពីលោក Elon Musk ធ្លាក់មកលំដាប់លេខ២ ស្ថាបនិក និង ជា CEO របស់ក្រុមហ៊ុន Amazon លោក Jeff Bezos បានទទួលងារជាមហាសេដ្ឋីទី១ របស់ពិភពលោក។
តែសង្រ្គាមដណ្តើមគ្នាឡើងជាមហាសេដ្ឋីនេះ មានលក្ខណៈ ដូចទឹកជោរ និង ទឹកនាច អញ្ចឹង មិនបានប៉ុន្មានថ្ងៃផង បែរជាត្រូវ លោក Elon Musk ស្ថាបនិក និង CEO របស់ក្រុមហ៊ុន Tesla និង SpaceX ទាញទម្លាក់រូបលោក Jeff Bezos មកអង្គុយក្នុងលំដាប់ទី២ បន្ទាប់ពីលោក Elon Musk ឈោងចាប់ងារជាមហាសេដ្ឋីពិភពលោកលំដាប់ទី១ ជាថ្មីម្តងទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងទៅតាមប្រភពរបស់ Forbes មូលហេតុចម្បងដោយសារតែភាគហ៊ុននៃក្រុមហ៊ុនផលិតរថយន្តអេឡិចត្រូនិចTesla របស់ លោក Elon Musk ធ្លាក់ចុះមក៨ភាគរយ នៅថ្ងៃច័ន្ទ ដោយបានទាញទម្លាក់លោកពីកៅអីមហាសេដ្ឋីលំដាប់ទី១។ នៅពេលនោះដែរ Elon Musk មានទ្រព្យសម្បតិ្តតិចជាងលោក Jeff Bezos ចំនួន ៦ ប៊ីលានដុល្លារអាមេរិក។
ប៉ុន្តែ អ្វីដែលធ្វើឱ្យគួរភ្ញាក់ផ្អើល និង នឹកស្មានមិនដល់នោះគឺ ក្នុងរយៈពេលដ៏ខ្លី លោក Elon Musk យកឈ្នះលោក Jeff Bezos ក្លាយជាមហាសេដ្ឋីទីមួយវិញម្តងទៀត បន្ទាប់ពីភាគហ៊ុននៃក្រុមហ៊ុនផលិតរថយន្តអេឡិចត្រូនិចរបស់លោកបានស្ទុះឡើងវិញ។ លោក Elon Musk គ្រាន់តែធ្លាក់មកលំដាប់ទី ២ ថ្ងៃអង្គារនោះ ស្របពេលដែលក្រុមហ៊ុនTesla របស់លោកបានងើបឡើង ៤.៧ ភាគរយឡើងវិញ ដោយបានបង្កើនទ្រព្យសម្បតិ្តរបស់លោកឡើងដល់ ១៨៣.៨ កោដិដុល្លារអាមេិក យកឈ្នះលោក Jeff Bezos ក្នុងលក្ខណៈប្រកៀកប្រកិតគ្នា។ រីឯ ទ្រព្យសម្បត្តិរបស់លោក Jeff Bezos គឺមានចំនួន ១៨២.៤ ប៊ីលានដុល្លារ។
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]