កូរ៉េខាងត្បូង ៖ ក្រុមចម្រៀងប្រុស TREASURE គឺក្រុម Kpop ថ្មីរបស់ក្រុមហ៊ុន YG Entertainment ដែលទើបនឹង Debut កាលពីថ្ងៃទី៧ ខែ សីហា ឆ្នាំ ២០២០។ ជាមួយគ្នានេះដែរ ទោះបីជាក្រុមនេះ ទើបតែបង្ហាញខ្លួនក្ដី ប៉ុន្ដែពួកគេទទួលបានការគាំទ្រខ្លាំងគួរឲ្យកត់សម្គាល់។
ជាការពិតណាស់ នេះគឺជាលើកទីមួយហើយដែល TREASURE នឹងមានវត្តមានចូលក្នុងកម្មវិធី M! Countdown នៅក្នុងសប្ដាហ៍នេះ ក្រោយពីបាត់មុខសិល្បកររបស់ YG អស់រយៈពេល ៤ ឆ្នាំ និង២ ខែ។
វាគឺជារឿងដ៏គួរឲ្យរំភើប និងគួរកត់សម្គាល់ផងដែរ ចំពោះការបង្ហាញខ្លួនដំបូងរបស់សិល្បករ មកពីផលិតកម្មនេះ បន្ទាប់ពី BLACKPINK គឺជាសិល្បករចុងក្រោយ ដែលសម្តែងនៅក្នុងកម្មវិធី M! Countdown កាលពីខែ វិច្ឆិកា ឆ្នាំ ២០១៦។
សូមបញ្ជាក់ផងដែរថា ក្នុងកម្មវិធី M! Countdown ធ្វើឡើងនៅថ្ងៃទី ១៤ ខែ មករានេះ ហើយចំពោះក្រុម TREASURE នឹងសម្ដែងចំនួនពីរបទគឺ បទ My Treasure និងបទ Going Crazy ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]