កូរ៉េខាងត្បូង ៖ នៅថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០២១ នេះ ផលិតកម្ម JYP Entertainment បានប្រកាសជាផ្លូវការថា ក្រុម 2PM គ្រោងនឹងធ្វើការត្រឡប់មកវិញ ជាមួយនឹងសមាជិកទាំង ៦ នាក់ បន្ទាប់ពី Junho បញ្ចប់ភារកិច្ចយោធា។

2PM
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ទោះបីជាក្រុម 2PM មិនបានធ្វើការវិលត្រឡប់មកវិញ ជាក្រុមពេញលេញ ចាប់តាំងពីឆ្នាំ ២០១៦ មកក៏ដោយ ព្រោះតែកាតព្វកិច្ចយោធារបស់សមាជិក តែតន្ត្រី និងបទចម្រៀងរបស់ពួកគេ នៅតែស្ថិតក្នុងការចង់ចាំរបស់អ្នកគាំទ្រដដែល។ 

 Junho

ស្របគ្នានេះ អ្នកគាំទ្រជាច្រើនពិតជាបង្ហាញការរំភើបរីករាយជាខ្លាំង ក្រោយផលិតកម្ម JYP Entertainment បានប្រកាស់ការត្រឡប់មកវិញរបស់ពួកគេ ក្រោយរងចាំអស់រយៈពេលជាច្រើនឆ្នាំ។​ 

ក្នុងនោះ ពួកគេក៏បានបញ្ជាក់ថា ៖

JYP

យ៉ាងណាមិញ គម្រោងចេញផ្សាយចម្រៀងទោលរបស់សមាជិកក្រុមចម្រៀង នារដូវរងាឆ្នាំ ២០១៦ គឺបទ Promise (I'll be) ពិតជាទទួលបាននូវការគាំទ្រ យ៉ាងខ្លាំងលើសពីការរំពឹងទុក។

2PM

គូររំលឹកផងដែរថា Junho នឹងត្រូវបានបញ្ចប់ភារកិច្ចយោធារបស់លោក នៅថ្ងៃទី ២០ ខែ មីនាឆ្នាំ ២០២១ ខាងមុខនេះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]