ភ្នំពេញ៖ Galaxy navatra international ដែលជាផ្នែកមួយរបស់ផលិតកម្ម Galaxy navatra គ្រោងនឹងចេញបទចម្រៀងរបស់ខ្លួនជាផ្លូវការហើយ នៅថ្ងៃទី ២២ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ។

បើតាមការបង្ហើបពីលោក យឹម តាស្រង់ អ្នកចាត់ការទូទៅរបស់ផលិតកម្ម Galaxy navatra បានឲ្យដឹងថា បទចម្រៀងរបស់តារាចម្រៀង ដែលនឹងបើកទំព័រជាប្រវត្តិសាស្ត្រមុនគេនៅលើ Galaxy Navatra International គឺលោក Tempo Tris។ ដោយលោក Tempo Tris គឺជាអ្នកនិពន្ធ និងជាអ្នកច្រៀងដោយផ្ទាល់តែម្ដង ដោយបទនោះមានចំណងជើងថា៖ «Bad Boy» ដឹកនាំសម្ដែងដោយ Rawyer ព្រមទាំងក្រុមការងារជាច្រើននាក់ផ្សេងទៀតផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Tempo Tris គឺជាអ្នកនិពន្ធ និងជាអ្នកច្រៀងដោយផ្ទាល់  

លោក យឹម តាស្រង់ ក៏បានបន្ថែមឲ្យដឹងបន្តទៀតថា គោលដៅចម្បងនៃការបង្កើតផលិតកម្មថ្មីនេះ គឺដើម្បីអភិវឌ្ឍន៍សិល្បៈនៃចម្រៀងសម័យរបស់កម្ពុជា ដើម្បីដើរចូលទីផ្សារបរទេស។ ហើយដើម្បីឲ្យមានគុណភាព រាល់បទចម្រៀងនីមួយៗគ្រប់បទ សុទ្ធតែសម្រិតសម្រាំងនៃការថតជាខ្លាំង ក្នុងនោះដែរបទខ្លះក្រុមហ៊ុនហ៊ានចំណាយដល់ទៅរាប់ម៉ឺនដុល្លារឯណោះនៅក្នុងការផលិត៕

  លោក យឹម តាស្រង់

តោះ! មុនស្ដាប់បទចម្រៀង សូមនាំអារម្មណ៍របស់ប្រិយមិត្ត មកទស្សនារូបភាពត្រួសៗ ដែលនឹងត្រៀមចេញនៅថ្ងៃ ទី២២ មករា ខាងមុខនេះដូចខាងក្រោម​ទាំងអស់គ្នា៖

រូបភាពត្រួសៗ ដែលនឹងត្រៀមចេញនៅថ្ងៃ ទី២២ មករា ខាងមុខនេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]