ថៃ៖ អាចនិយាយបានថា នៅសល់តែ ២ខែទៀតទេ សម្រាប់តារាសម្ដែងស្រី នាង Sririta Jensen និងក្រុមគ្រួសារ របស់តារាស្រីរូបនេះ ស្វាគមន៍កូនដំបូងរបស់ពួកគេ នាពេលខាងមុខ ដែលទន្ទឹមរង់ចាំអស់រយៈពេលជាច្រើនខែមកនេះ។
ជាក់ស្តែង ជាមួយនឹងការទន្ទឹងរង់ចាំនេះមកដល់ដែរ ខណពរពោះរបស់តារាស្រីរូបនេះ កាន់តែធំៗទៅពីមួយថ្ងៃ ទៅមួយថ្ងៃ ថ្មីៗនេះ តែងតែបង្ហោះរូបលើបណ្តាញសង្គម នៃការលេងខ្លួន ជាប្រចាំថ្ងៃ ក្នុងអំឡុងពេលការពរពោះរបស់នាងជាមួយស្ទាយ៍គួរឲ្យចាប់អារម្មណ៍ជារឿយៗ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ថ្មីៗនេះ តារាស្រីវ័យ ៣៩ ឆ្នាំរូបនេះ បង្ហោះរូបភាពប៉ុន្មានសន្លឹក ជាមួយស្ទីលអ្នកម៉ាក់សម័យថ្មី នៃរ៉ូបវែងឆែកបញ្ចេញជើងដ៏វែងស្រលូន អ្វីដែលកាន់តែទាក់ទាញជាងនេះទៅទៀត អមនឹងស្បែកជើងកែងចោតខ្ពស់ បានធ្វើឲ្យ Sririta លេចធ្លោថែមមួយកម្រិត ពិតជាសាកសម និងស្រស់ស្អាតពិតប្រាកដមែន ជាមួយកម្ពស់ខ្ពស់ ១ម៉ែត ៧៣ របស់តារាស្រីរូបនេះ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]