ពេលកូនៗធ្វើខុសហើយប៉ាម៉ាក់មិនដឹងថាគួរពិន័យរបៀបណាមែនទេ? អត្ថបទខាងក្រោមនេះគឺជាចម្លើយដ៏ល្អសម្រាប់អ្នកជាម្ដាយឪពុក។ ខាងក្រោមនេះគឺជារបៀបនិងពេល ដែលគួរចាប់ផ្ដើមអប់រំ និងដាក់ពិន័យខ្លះៗដល់កូន។
១– អាយុ៨ដល់១២ខែ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមអ្នកជំនាញ ពេលកូនយើងនៅតូចមិនគួរទំនើងពេកទេ យើងត្រូវលើកទឹកចិត្ដឲ្យកូនប្រព្រឹត្ដតែរឿងល្អ និងមិនគាំទ្រនូវទង្វើដែលមិនល្អ ព្រោះថាក្មេងតូចមិនសូវដឹងអ្វីច្រើនទេ។ កូនតូចៗមិនសូវខ្វល់ពីរបស់ជុំវិញខ្លួនគេទេ ហេតុនេះយើងអាចបង្រៀនកូនដោយប្រើវិធីពីរ ដែលមានប្រសិទ្ធិភាពគឺ ការបន្លប់ និងមិនខ្វល់។ ប្រើវិធីបន្លប់ បើកូនធ្វើអ្វីខុស យើងគ្រាន់ជួយកែតម្រូវគេឲ្យធ្វើល្អវិញ ហើយសម្រាប់វិធីមិនខ្វល់គឺយើងគ្រាន់តែព្រងើយ។
ដល់អាយុ ៨ខែ កូនយើងចាប់ផ្ដើមចេះវា ដែលជាពេលយើងត្រូវចាំមើលពួកគេហើយ។ ដល់វ័យនេះកូននឹងចង់សាកល្បងអ្វីដែលថ្មីនៅជុំវិញខ្លួន ដូចជាចូលចិត្ដវាក្រោមតុទៅក្រោមកន្លែងលាងដៃ។ ពួកគេមិនដឹងថាមានគ្រោះថ្នាក់ ឬអត់ទេ ហេតុនេះដើម្បីការពារកូនកុំឲ្យមានគ្រោះថ្នាក់ យើងគួរដាក់របស់មិនល្អឲ្យផុតពីដៃកូន ហើយទុករបស់លេងដែលកូនចូលចិត្តនៅក្បែរគេ។ ប៉ាម៉ាក់ក៏អាចប្រើវិធីសាស្ដ្រដទៃទៀតដូចជាបើកូនប៉ះរបស់អ្វីមួយ គួរនិយាយថា « អា ហា» ដោយតម្លើងសំឡេងបន្ដិចដើម្បីឲ្យកូនខ្លាច។ ការធ្វើបែបនេះដដែលៗ នោះកូននឹងដឹងថាវាជាច្បាប់ និងឈប់ធ្វើវាទៀត។
២– អាយុ១២ដល់២៤ខែ
ប៉ាម៉ាក់អាចចាប់ផ្ដើមបង្កើតច្បាប់ទូទៅដល់កូនពេលគេដល់អាយុនេះ តែមិនត្រូវប្រើហឹង្សាទេ។ យើងអាចនិយាយថា «វាមិនល្អទេកូនសម្លាញ់» ក្នុងស្ថានភាពមួយចំនួន។ យ៉ាងណាមិញ គួរនិយាយពាក្យល្អៗដោយសំឡេងធម្មតាដើម្បីកុំឲ្យកូនភ័យ ហើយយើងគួរស្វែងយល់ពីកូនព្រោះពេលខ្លះកូនអាចងាយបាត់ខឹង តែកូនខ្លះត្រូវការឲ្យម៉ាក់ប៉ាឱប។ ប៉ុន្ដែត្រូវព្យាយាមពន្យល់ពីហេតុផលមិនល្អដែលគេប្រព្រឹត្ដបែបនេះ វានឹងជួយឲ្យពួកគេលែងធ្វើខុសទៀត។
៣– អាយុ២៤ដល់៣៦ខែ
ក្នុងវ័យនេះ កូនដល់ពេលត្រូវនៅកន្លែងថែទាំក្មេង ឬទៅសាលា ដែលវាអាចមានឥទ្ធិពលខ្លាំងដល់ជំនាញផ្នែកសង្គមរបស់កូន។ បន្ទាប់មក យើងគួរតែផ្លាស់ប្ដូរកម្រងក្បួនច្បាប់មួយចំនួនដោយព្យាយាមពន្យល់ពីការយល់ឃើញដូចជាវិន័យស្រួលៗ ហេតុផល លទ្ធផល និងអារម្មណ៍ពេលយើងដាក់ទោសគេ ព្រោះថាកូននឹងយល់។ ឧទាហរណ៍ ពេលកូនយើងដណ្ដើមរបស់ពីមិត្តភក្ដិ យើងអាចនិយាយថា«កូនត្រូវចេះចែកគ្នាលេង អ្នកផ្សេងអាចមិនសប្បាយចិត្ដទេបើកូនធ្វើបែបនេះ»។ អ្នកជំនាញបានណែនាំថាយើងគួរធ្វើធម្មតាពេលដាក់ទោសដល់កូនៗ ព្រោះថាបើធ្វើឲ្យវាស្មុគ្រស្មាញពេក នោះកូនអាចនឹងមិនយល់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]