យល់ដឹង៖ នៅពេលអ្នកទទួលបានការសម្ភាសន៍ អ្នកនឹងត្រូវបានគេសួរនូវសំនួរចាក់ដោតដូចជា៖ ៉What are 3 words to describe you? ៉ នៅពេលនោះហើយដែលធ្វើឱ្យអ្នកច្របូកច្របល់ក្នុងចិត្ត និង ទាល់ច្រករកពាក្យមកពិពណ៍នាអំពីខ្លួន។ អ្នកប្រាកដជាសួរខ្លួនឯងថា៖
បើខ្ញុំជ្រើសរើស X ជាជម្រើសល្អអត់ទេ?
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើខ្ញុំជ្រើសរើស Y តើពួកគេនឹងគិតយ៉ាងម៉េច?
ចម្លើយនោះគឺ៖ វាអាស្រ័យទៅកាលៈទេសៈ។
អ្វីៗគ្រប់យ៉ាងបានផ្លាស់ប្រែក្នុងឆ្នាំ២០២១ គិតចាប់ពីយុទ្ធសាស្រ្តក្នុងការស្វែងរកការងារធ្វើ របៀបនៃការជួលមនុស្សមកធ្វើការ និង វិធីនៃការសម្ភាសន៍ជាដើម។
នៅពេលទទួលបានឱកាសក្នុងការសម្ភាសន៍ វាសំខាន់ណាស់ក្នុងការជ្រើសរើសពាក្យដែលល្អបំផុតមកពិពណ៍នាអំពីខ្លួនឯង។ គន្លឹះក្នុងការជ្រើសរើសពាក្យគឺត្រូវជ្រើសពាក្យណា ដែលទាក់ទងជាមួយនឹងបេសកកម្ម ឬគោលដៅរបស់ក្រុមហ៊ុន និង តម្រូវការងារដែលគេត្រូវការនោះឯង។
ការជ្រើសរើសពាក្យ ឱ្យបានត្រឹមត្រូវក្នុងពិពណ៍នាអំពីខ្លួនឯង គឺអាចជាឱកាសមាសសម្រាប់អ្នក អាចស្ថិតក្នុងបញ្ជីនៃការជ្រើសរើសជាដើម។
ខាងក្រោមនេះគឺជាពាក្យជាភាសាអង់គ្លេសមួយចំនួន ដែលអាចប្រើដើម្បីពិពណ៍នាខ្លួនឯង៖
· ចេះបត់បែន
· ចូលចិត្តរៀនអ្វីដែលថ្មីៗ
· អត់ធ្មត់
· ជឿជាក់បាន
· ចេះត្រៀមទុកមុន
· ពូកែខាងអង្កេត និង ឆាប់យល់ការ
· មានសណ្តាប់ធ្នាប់ និង បែបបទក្នុងការធ្វើការច្បាស់លាស់
· ក្លាហាន មិនរុញរា
· ស្មោះត្រង់
· មានទំនួលខុសត្រូវ
· ចេះធ្វើជាក្រុម
· ល្អិតល្អន់ ច្បាស់ក្នុងការងារ
· មានសីលធម៍ ចេះគោរពអ្នកដទៃ
· ពូកែដោះស្រាយបញ្ហា
· ចេះគ្រប់គ្រងអារម្មណ៍ខ្លួនបានល្អ
· ឯករាជ្យ ម្ចាស់ការ
សូមចងចាំថា គោលបំណងដែលគេសួរសំនួរអ្នកជាមួយសំនួរ៖ “What are 3 words to describe yourself” គឺដូចជាការផាត់ពណ៍ផ្ទាំងក្រណាត់ ដែលជាការបង្ហាញស្នាដៃទៅកាន់អ្នកសម្ភាសន៍អញ្ចឹង។
នៅពេលអ្នកគិតអំពីសិល្បៈនៅលើផ្ទាំងក្រណាត់ វាមានពណ៍ ទំហំ និង អ្វីផ្សេងទៀតដែលវាត្រួតស៊ីគ្នា។ វាប្រៀបបានជាមួយបេក្ខជនដូចគ្នាដែរ ដែលថាពួកគេមានសមត្ថភាព ចំណេះដឹង ចំណេះធ្វើអាចខុសគ្នា ឬមានភាពប្រហាក់ប្រហែលគ្នា។
បុគ្គលិកលក្ខណៈរបស់អ្នកប្រៀបដូចជាការងារសិល្បៈនេះអញ្ចឹង ហើយវាជាតួនាទីរបស់ក្នុងការប្រាប់ទៅដល់អ្នកសម្ភាសន៍ ថាតើមានអ្វីពិសេសនៅខាងក្រោយស្នាដៃនេះ។ នេះក៏ជាកត្តាដ៏សំខាន់ ដែលអ្នកត្រូវធ្វើយ៉ាងណាដើម្បីឱ្យគេទិញស្នាដៃសិល្បៈរបស់អ្នក ឬ ធ្វើបែបណាដើម្បីឱ្យគេជ្រើសរើសយកអ្នកឱ្យខានតែបាន។
ចុងក្រោយនេះ សូមធ្វើយ៉ាងណា ជ្រើសរើសពាក្យដែលផ្តោតទៅ លទ្ធផល ការរួមចំណែកក្នុងក្រុមហ៊ុន និង ការអំពាវនាវឱ្យមានសកម្មភាពជាដើម។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]