កាណាដា៖ យោងតាមសក្ខីកម្មរបស់តុលាការបានអោយដឹងថា លោកស្រី Meng Wanzhou នាយកប្រតិបត្តិកំពូលរបស់ក្រុមហ៊ុន Huawei ត្រូវបានគេផ្ញើគ្រាប់កាំភ្លើងតាម mail ឱ្យពេលលោកស្រីកំពុងជាប់ឃុំឃាំងក្រៅឃុំនៅក្នុងផ្ទះនៅក្នុងទីក្រុង Vancouver ។
វាជាការគំរាមមួយក្នុងចំណោមការគំរាមសម្លាប់ជាច្រើន ដែលបានបង្ហើបឱ្យដឹងកាលពីថ្ងៃពុធដោយក្រុមហ៊ុនផ្តល់សុវត្ថិភាពដល់លោកស្រី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោកស្រី Meng ត្រូវបានឃុំខ្លួនក្នុងឆ្នាំ 2018 ក្រោមបទចោទប្រកាន់ទាក់ទងនឹងការបំភាន់ក្រុមហ៊ុន HSBC អំពីការធ្វើជំនួញរបស់ក្រុមហ៊ុន Huawei នៅអ៊ីរ៉ង់។ ករណីរបស់លោកស្រីបានបង្កើតឱ្យមានភាពប្រេះឆារវាងចិននិងកាណាដា ដោយក្រុងប៉េកាំងទាមទារម្តងហើយម្តងទៀតឱ្យដោះលែងនាង។
ប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Huawei ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិ Vancouver ដោយមានដីកាពីសហរដ្ឋអាមេរិក ដែលលោកស្រីប្រឈមនឹងការចោទប្រកាន់ពីបទឆបោកធនាគារដែលអាចបណ្តាលឱ្យក្រុមហ៊ុន HSBC រំលោភការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។
ប៉ុន្មានថ្ងៃបន្ទាប់ពីលោកស្រីត្រូវបានដោះលែង លោកស្រីត្រូវបានគេឃុំឃាំងឱ្យនៅក្រៅឃុំក្នុងផ្ទះនៅក្នុងទីក្រុង Vancouver។ លោកស្រីបានប្រឆាំងនឹងការធ្វើបត្យាប័នទៅកាន់សហរដ្ឋអាមេរិក ដែលចង់អោយលោកស្រីប្រឈមនឹងការកាត់ក្តី។
ការគំរាមសម្លាប់នេះត្រូវបានបង្ហាញនៅតុលាការកំពូល British Columbia ដោយលោក Doug Maynard ប្រធានផ្នែកប្រតិបត្តិការនៃក្រុមហ៊ុនសន្តិសុខ Lions Gate Risk Management។
លោកបាននិយាយថាលោកស្រី Meng បានទទួលលិខិតគំរាមប្រាំឬប្រាំមួយលិខិត នៅឯគេហដ្ឋានរបស់លោកស្រីនៅក្នុងខែមិថុនា និងខែកក្កដាឆ្នាំ2020 ហើយថាលិខិតទាំងនោះអាចសម្គាល់បានយ៉ាងងាយ ដោយសារស្លាកស្នាមសម្គាល់នៅខាងក្រៅ។ លោកបានបន្ថែមថា ពេលខ្លះក៏មានគ្រាប់កាំភ្លើងដាក់នៅខាងក្នុងស្រោមសំបុត្រផងដែរ។
តួនាទីរបស់ប៉ូលិស Vancouver និងការស៊ើបអង្កេត គឺមិនទាន់ច្បាស់នៅឡើយទេ។
លោកស្រី Meng បានជំរុញឲ្យតុលាការបន្ធូរបន្ថយលក្ខខណ្ឌនានាខ្លះ ដោយសុំឱ្យដកសន្តិសុខយាមថ្ងៃដែលតែងតែដើរតាមគាត់រហូត។
លោកស្រីត្រូវបានអនុញ្ញាតឱ្យចាកចេញពីផ្ទះនៅចន្លោះម៉ោង6ព្រឹកដល់ម៉ោង11យប់ និងបង់ថ្លៃសន្តិសុខ។ លោកស្រីក៏ត្រូវពាក់ GPS តាមដាននៅកជើង ដូចដែលបានចែងក្នុងលក្ខខណ្ឌនៅក្រៅឃុំរបស់គាត់៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]