បរទេស៖ កាលពីពេលថ្មីនេះ មានវីដេអូដ៏គួរឲ្យចាប់អារម្មណ៍មួយបានកើតឡើង ដោយមាននារីវ័យក្មេងម្នាក់បានជួបហេតុការណ៍ដ៏ព្រឺព្រួចមួយ ដោយដូចជាឃើញអ្វីដូចជាអ្វីម៉្យាងក៏មិនដឹងដែលមើលទៅខ្មៅៗ ខណៈ ពេលកំពុងរាំម្នាក់ឯងនៅក្នុងផ្ទះ។

ដោយឡែក អ្នកប្រើប្រាស់បណ្តាញសង្គម Tiktok ម្នាក់ដែលមានគណនីឈ្មោះថា Chlohartx បានធ្វើការថតវីដេអូរាំលេងនិង ភ្ជាប់ដោយសរសេរបញ្ជាក់ថាខ្លួននៅផ្ទះម្នាក់ឯងប៉ុណ្ណោះ​ និងរួមទាំងមានចាក់បទចម្រៀង «Toxic» របស់ Britney Spear អមបន្ថែមកំដរអារម្មណ៍ ខណៈកំពុងរាំលេងសប្បាយសុខៗ ស្រាប់មានអ្វីខ្មៅៗបានដើរកាត់នៅលើកាំជណ្តើរនិង ចំណែកកម្ពស់វិញគឺហាក់ដូចរាងខ្ពស់បន្តិចដែលមើលទៅមិនដឹងជាអ្វីឲ្យពិតប្រាកដ ធ្វើឲ្យទស្សនាខ្លះវិញស្ទើរតែគាំងបេះដូងជំនួសនាងទៅហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញវីដេអូនេះ មានអ្នកទស្សនាយ៉ាងច្រើនលើសលប់ រហូតដល់លើសពី១៤លាននាក់ ដោយមួយចំនួនជឿថាវិញ្ញានខ្មោចឬ បិសាច ដោយអ្នកខ្លះវិញគឺថាគឺជាសត្វឆ្មាឬ ឆ្កែប៉ុណ្ណោះ ៕

សូមចូលទស្សនារូបភាពនិង វីដេអូខាងក្រោម៖

សកម្មភាពនៃការរាំជាប់អ្វីម៉្យាង
សកម្មភាពនៃការរាំជាប់អ្វីម៉្យាង
សកម្មភាពនៃការរាំជាប់អ្វីម៉្យាង
វីដេអូទាំងស្រុង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]